Lady Gaga ត្រៀម​ឡើង​ឆាក​សម្ដែង​ជាមួយ​គ្នា​នឹង​ PSY, Big Bang និង 2NE1

 
 

តារា​ចម្រៀង​អាមេរិក Lady Gaga រួម​ជាមួយ​តារា​ចម្រៀង​កូរ៉េ​ប្រចាំ​ផលិតកម្ម​ YG ដូច​ជា PSY, Big Bang, 2NE1 និង WINNER នឹង​ត្រូវ​ឡើង​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី “AIA Real Life: Now Festival 2014” ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែ​សីហា នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ។

ការ​ប្រគំ​តន្ត្រី​សម្រាប់​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ គឺ​ជា​ការ​រៀប​ចំ​ឡើង​ដោយ​ផលិតកម្ម​ YG និង​ក្រុមហ៊ុន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី Live Nation Global Network។

អ្នក​នាំ​ពាក្យ​របស់​ផលិតកម្ម YG Entertainment បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា នេះ​ថា ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​រយៈ​ពេល ២​ថ្ងៃ​ជាប់​គ្នា នៅ​ពហុកីឡាដ្ឋាន Jamsil Olympic ដែល​ក្នុង​នោះ​តារា​ចម្រៀង​របស់​ផលិតកម្ម YG នឹង​សម្ដែង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ចំណែក Lady Gaga នឹង​ត្រូវ​សម្ដែង​នៅ​ថ្ងៃ​ទី​១៦។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​តារា​ចម្រៀង​កូរ៉េ និង​តារា​ចម្រៀង​មក​ពី​លោក​ខាង​លិច​នឹង​បង្ហាញ​នូវ​ការ​សម្ដែង​ពិសេស​ៗ​ជា​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ការ​ប្រគំ​តន្ត្រី​នានា​នៅ​កូរ៉េ។

ចំពោះ​វត្តមាន​របស់​តារា​ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ ៕


ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម