អស្ចារ្យ​! លោក ព្រាប​ សុវត្ថិ​ ក៏មាន​ឈ្មោះ​ជា​បេក្ខភាព​ក្នុង​កម្មវិធី World Music Awards ដែរ

 
 

ពិត​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​មែនទែន ដោយ​ តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ប្រទេស​ លោក ព្រាប​ សុវត្ថិ ក៏​មាន​ឈ្មោះ​ដណ្ដើម​យក​ពាន​រង្វាន់ World Music Awards 2014។

នៅ​ក្នុង​កម្មវិធី​នេះ លោក ព្រាប​ សុវត្ថិ មាន​ឈ្មោះ​ដណ្ដើម​យក​ពាន​រង្វាន់​ក្នុង​ផ្នែក World Best Male Artist ដែល​ក្នុង​បញ្ជី​នោះ​មាន​តារា​ចម្រៀង​ប្រុស​ល្បី​ៗ​ជា​ច្រើន​នាក់​ក្នុង​ពិភពលោក ដូច​ជា Pitbull, Rain, JB, PSY ជា​ដើម។

ជយលាភីទាំង​អស់​​នឹង​ត្រូវ​ប្រកាស​ក្នុង​កម្មវិធី​ World Music Awards ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា នៅ​ទី​ក្រុង Monte Carlo ប្រទេស​ម៉ូណាកូ។

សម្រាប់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ Sabay នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕

ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម