lino11 ជុំ លីណូ ប្រកាស​រក​ជំនួយ​ឧបត្ថម្ភ

 
 


ជុំ លីណូ កំពុង​ប្រកាស​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ សម្រាប់​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​មួយ​នៅ​ក្នុង​ស្រុក​ភូមិ​របស់​ខ្លួន​នៅ​អំឡុង​ថ្ងៃ​ទី ​១៤ ខែ ​មិថុនា ខាង​មុខ​នេះ។

តារា​ចម្រៀង​រូប​នេះ បាន​ប្រាប់ ​Sabay នៅ​ព្រឹក​មិញ​ថា ពិធី​បុណ្យ​នេះ ក្នុង​គោល​បំណង ជំរុញ​ឲ្យ​មាន​សាមគ្គីភាព​រវាង​អ្នក​ភូមិ​របស់​ខ្លួន ជាមួយ​ភូមិ​ដទៃ​ទៀត តាម​រយៈ​ការ​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា​បាល់​ទាត់​ជា​ដើម ដោយ​សហការ​ជាមួយ​ព្រះ​គ្រូ​ចៅ​អធិការ និង​ គណៈកម្មការ​វត្ត​អង្គ​មេត្រី ហៅ​វត្ត​ព្រះ​ឃ្លាំង។

ព្រះ​សង្ឃ និង ​គណៈកម្មការ ជា​អ្នក​ដើរ​តួ​ក្នុង​ការ​អប់រំ ប្រជាពលរដ្ឋ ឲ្យ​ជៀស​ឆ្ងាយ​អំពី​ការ​ប្រើប្រាស់​គ្រឿងញៀន និង ​អំពើ​ហិង្សា​ទាំង​ឡាយ​នៅ​ក្នុង​គ្រួសារ និង​ ហិង្សា​ផ្សេងៗ​ទៀត​នៅ​ក្នុង​ភូមិ​ឃុំ ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី រាល់​វិវាទ​ទាំង​ឡាយ។

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​នាម​គណៈកម្មការ​រៀប​ចំ​កម្មវិធី​នេះ លីណូ ធ្វើ​ការ​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​អ្នក​រួម​អាជីព និង​ សប្បុរសជន​ទាំង​អស់ ដើម្បី​ឲ្យ​ពិធី​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និង ​សល់​បាន​បច្ច័យ​ក្នុង​ការ​កសាង​វត្ត​នេះ​ បន្ត​ទៀត​ផង​ដែរ ទុក​ជា​ទី​កន្លែង​អប់រំ​ផ្លូវ​ចិត្ត​មួយ​យ៉ាង​សំខាន់​សម្រាប់​អ្នក​ភូមិ​របស់​គេ។

ឆ្នាំ​កន្លង​ទៅ ក្រៅ​ពី​ការ​ចូលរួម​កម្សាន្ត របស់​ប្រជាពលរដ្ឋ​មក​ពី​ទី​កន្លែង​នានា​ជា​ច្រើន​នោះ ក៏​មាន​អ្នក​សិល្បៈ​ខ្លះ​ចូលរួម​ផង​ដែរ កាល​រូប​គេ​រស់​នៅ​ក្នុង​ទ្រនំ​ផលិតកម្ម Sunday ។ បើ​ទោះ​បី​ជា​ពេល​នេះ រូប​គេ​មក​រួមរស់​ក្រោម​ដំបូល​ផលិតកម្ម​ Diamond Music យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មាន​សង្ឃឹម​ថា អ្នក​រួម​អាជីព នឹង​ចូលរួម​ក្នុង​សកម្មភាព​នេះ​បន្ត​ទៀត៕


ប្រភព  Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម