ឆាយ បូរ៉ា គ្រោងថត ៤ រឿង ត្រូវ​ការ​តួសម្ដែង​ច្រើន​នាក់

 
 

រឿង “3.50″ (៣កន្លះ) របស់​ លោក ឆាយ បូរ៉ា នៅ​មិន​ទាន់​​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ចាក់​បញ្ចាំង ពី​ក្រសួង​វប្បធម៌​ និង ​វិចិត្រ​សិល្បៈ​នៅ​ឡើយ​​ផង បច្ចុប្បន្ន​នេះ​ផលិតករ​ម្នាក់​នេះ​​បាន​បង្ហើប​ប្រាប់  ថា គ្រោង​ថត​រឿង​ចំនួន ៤​ រឿង ​បន្ថែម​ទៀត ហើយ​បច្ចុប្បន្ន​កំពុង​តែ​ស្វែង​រក​​​តារា​សម្ដែង​ជាច្រើន​រូប។


លោក ឆាយ បូរ៉ា បាន​ប្រាប់​ថា ៤ រឿង​ដែល​លោក​គ្រោង​ថត​នោះ មាន ​២ រឿង​ ជា​ប្រភេទ​រឿង​ភាគ និង ២ រឿង​ផ្សេង​ទៀត​ជា​ប្រភេទ​រឿង​ខ្នាត​ធំ។ លោក​បាន​រៀប​រាប់​ថា រឿង​ភាគ​មាន រឿង “ស្លឹក​ចាក” និង​ រឿង “My dear son” ចំណែក​រឿង​ខ្នាត​ធំ មាន​រឿង “ផ្ទះ​ងងឹត” និង រឿង “untouchable dream“។

ផលិតករ​ម្នាក់​នេះ​បាន​បន្ត​ថា រឿង “ស្លឹក​ចាក” លោក​នឹង​ចេញ​ថត​មុន​គេ ដោយ​​​គ្រោង​ចេញ​ថត​ក្នុង​​អំឡុង​ខែ មិថុនា ឆ្នាំ ២០១៤ ​ខាង​មុខ​នេះ ដែល​ត្រូវ​ចំណាយ​ពេល ​៣ ​ខែ មាន​ទាំង​អស់ ​៤០ ភាគ ចំណែក​ ៣ រឿង​ផ្សេង​ទៀត លោក​គ្រោង​ថត​នៅ ចុង​ឆ្នាំ ២០១៤ និង ក្នុង​ឆ្នាំ ២០១៥ ។

“រឿង​​ស្លឹក​ចាក ហ្នឹង​ខ្ញុំ​ចាក់​​នៅ My TV រាល់​ថ្ងៃ​ ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​តួ​រ​បន្ថែម ព្រោះ​ខ្ញុំ​ទើប​តែ​ជ្រើស​​រើស​តួ​បាន​ប្រហែល ៨០ %​ទេ យើង​ត្រូវ​ការ​តួ​ច្រើន​នាក់​ទៀត ព្រោះ ​៣ រឿង​ទៀត​យើង​អត់​ទាន់​ជ្រើស​បាន​តួ​នៅ​ឡើយ”។ លោក ឆាយ បូរ៉ា បញ្ជក់​​បន្ថែម។

លោក ឆាយ បូរ៉ា បាន​បញ្ជាក់​ប្រាប់​ថា ការណ៍​ដែល​លោក​សម្រុក​ផលិត​​រឿង​ទាំង​នេះ ដោយ​លោក​មើល​ឃើញ​ថា វិស័យ​ខ្សែភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​កំពុង​តែ​​ចាប់​ផ្ដើម​រីក​ចម្រើន ដូច្ន​េះ ក្នុង​នាម​ជា​ផលិត​ករ​មួយ​រូប​​ត្រូវ​តែ​ចាប់​យក​ឱកាស​នេះ។

” រឿង​​ភាគ​ខ្ញុំ​ចង់​សាក​ល្បង ព្រោះ​គេ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ គេ​មាន​កញ្ចប់​លុយ​ឲ្យ​ខ្ញុំ​ធ្វើ​ស្រាប់ ចំណែក​រឿង​ចាក់​តាម​រោង​​កុន​វិញ ខ្ញុំ​គិត​ថា រោង​កុន​យើង​មាន​ច្រើន ទស្សនិកជន​ក៏​មាន​ច្រើន​ដែរ ដូច​នេះ​យើង​មាន​បទពិសោធន៍​ស្រាប់ វា​គឺ​ជា​ឱកាស​របស់​យើង​ហើយ” ។

ផលិតករ​​ជោគជ័យ ​”រឿង​​ឃ្លាត​ទៅ​សែន​ឆ្ងាយ” រូប​នេះ​មិន​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ខ្សែភាពយន្ត​ដែល​លោក​គ្រោង​នឹង​ផលិត​នេះ នឹង​ទទួល​បាន​ជោគជ័យ​កម្រិត​ណា​នោះ​​ឡើយ  តែ​លោក​ស្នើ​ឲ្យ​ទស្សនិកជន​រង់​ចាំ​ដាក់​ពិន្ទុ​ចុះ ហើយ​លោក​ស្វាគមន៍​រាល់​គំនិត​រិះគន់ ក្នុង​នៃ​ស្ថាបនា​​ទាំង​អស់។

វត្តមាន​ទាំង​ ៤ ​រឿង ​ដែល​ផលិតកម្ម​ដើម​ត្នោត​គ្រោង​ថត​នេះ គឺ​ជា​​ដំណឹង​ដ៏​ល្អ​​មួយ​របស់​ ​តារា​សម្ដែង​​ដែល​មាន​បំណង​ចង់​មាន​មុខ​នៅ​ក្នុង​​​រឿង​របស់​ផលិតករ​ល្បី​ឈ្មោះ​​ម្នាក់​នេះ។ លោក ឆាក បូរ៉ា​ បាននិយាយ​ថា តារា​សម្ដែង​ទាំង​អស់​អាច​ទាក់​​ទង​លោក​បាន​​តាម​រយៈ Facebook របស់​លោក​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន ​​https://www.facebook.com/prof.chhaybora នោះ​លោក នឹង​លៃ​រក​ពេល​ណាត់​​ជួប ដើម្បី​ធ្វើតេស្ត៕0
ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម