ដឹង​ថា​តារា​ល្បី​ដូច​ជា JB, Rihanna, Laday Gaga, … ស៊ី​ថ្លៃ​ប៉ុន្មាន​អត់​ក្នុង​មួយ​កម្មវិធី?​

 
 

មនុស្ស​ជា​ច្រើន​តែង​ស្រមៃ​ចង់​ឲ្យ​តារា​ចម្រៀង​ដែល​ខ្លួន​ពេញ​ចិត្ត​មក​ច្រៀង​ជូន​ពរ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​ដូច​ជា​ពិធី​មង្គលការ​ ឬ​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​ជា​ដើម ក៏​ប៉ុន្តែ​បើ​គិត​ដល់​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​លំដាប់​ពិភពលោក​ទៀត វា​រឹត​តែ​ជា​ការ​ស្រមៃ​ដែល​ពិបាក​នឹង​ក្លាយ​ជា​ការ​ពិត​ទៅ​រួច។ តើ​តារា​ល្បី​ៗ​ដូច​ជា Justin Bieber, Justin Timberlake, Rihanna, … ស៊ី​ថ្លៃ​ខ្ទង់​ប៉ុន្មាន​ដែរ​ទៅ​​សម្រាប់​ការ​ច្រៀង​ក្នុង​​មួយ​កម្មវិធី​?

តាម​រយៈ​គេហទំព័រ priceonomics.com ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ​ខ្លួន​ជា​មធ្យម​របស់​តារា​ល្បី​ៗ​មួយ​ចំនួន​សម្រាប់​ការ​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឯកជន​ណា​មួយ ដែល​កំណត់​ដោយ​ខាង​ផលិតកម្ម​របស់​ពួក​គេ៖

១. Justin Bieber, Justin Timberlake, និង Madonna តម្លៃ​ចាប់​ពី ១​លាន​ដុល្លារ

២, Lady Gaga, Adele, និង Coldplay តម្លៃ​ចាប់​ពី ៧៥ម៉ឺន​ដុល្លារ

៣. Rihanna និង Katy Perry តម្លៃ​ចាប់​ពី ៥​សែន​ដុល្លារ

៤. Drake ​តម្លៃ​ចាប់​ពី ៣​សែន​ដុល្លារ

៥. Nicki-Minaj តម្លៃ​ចាប់​ពី ២​សែន​ដុល្លារ

៦. Usher , Robin-Thickeនិង Calvin-Harris តម្លៃ​ចាប់​ពី ១៥​ម៉ឺន​ដុល្លារ

៧. Ed-Sheeran តម្លៃ​ចាប់​ពី ១២៥ ០០០​ដុល្លារ

៨. Neyo តម្លៃ​ចាប់​ពី ៧៥០០០​ដុល្លារ


ប្រភព Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម