ប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងអណ្ដូងនៅបាតអូរសង្ស័យស្រវឹងដើរធ្លាក់អណ្ដូង
ខេត្តបាត់ដំបង ៖ សពបុរសម្នាក់ត្រូវអ្នកភូមិប្រទះឃើញស្លាប់ក្នុងអណ្ដូងទឹកមួយកន្លែង កាលពីព្រឹកថ្ងៃទី២៧ កក្កដា នៅក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ដែលអណ្ដូងទឹកនោះត្រូវគេជីកនៅក្នុងបាតអូរ ដើម្បីយកទឹកប្រើប្រាស់។
មន្ត្រីមូលដ្ធានបាននិយាយថា សាកសពបុរសនោះត្រូវគេស្គាល់ថា ឈ្មោះទន់ ប៊ុនធឿន អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។ បុរសនេះត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅក្នុងអណ្ដូងទឹកដែលគេជីកនៅក្នុងអូរ ដើម្បីយកទឹកប្រើប្រាស់ និងមានស្នាមរបួសបែកក្បាល ដែលគេសង្ស័យថា បុរសនេះស្រវឹងរួចដើរដួលបោកក្បាលលើថ្មក្បែរអណ្ដូងទឹកនោះ។
បុរសនេះត្រូវអ្នកភូមិគ្រប់គ្នាស្គាល់ថា គាត់តែងយកស្រាធ្វើជាមិត្ត ថ្ងៃណាក៏ស្រវឹងដែរ។ តាមការបំភ្លឺពីអ្នកភូមិថា ឈ្មោះទន់ ប៊ុនធឿន ជាមនុស្សស្រវឹងខួប ហើយបានបាត់ខ្លួនតាំងពីថ្ងៃទី២៦ កក្កដាមកម្ល៉េះ បន្ទាប់ពីគេឃើញគាត់ផឹកស្រវឹងជោកជាំតាំងពីព្រឹក។
ប្រភពដដែលបានបន្តថា ទាំងសាច់ញាតិ ទាំងអ្នកភូមិ គេមិនសូវខ្វល់អំពីសុខទុក្ខបុរសនេះទេ ព្រោះការស្រវឹងនេះជាទម្លាប់គាត់ទៅហើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៧ កក្កដា ពេលអ្នកភូមិទៅដងទឹកអណ្ដូងនៅក្នុងអូរខាងលើ ស្រាប់តែប្រទះឃើញបុរសនេះលង់ទឹកស្លាប់ក្នុងអណ្ដូង ហើយអ្នកភូមិក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដងទៅ។
សមត្ថកិច្ចបាននិយាយដែរថា ជនរងគ្រោះទំនងជាដួលបោកក្បាលលើថ្មនៅក្បែរអណ្ដូងទឹកនោះ ព្រោះមានស្នាមឈាម រួចប្រកាច់ធ្លាក់អណ្ដូងតែម្ដង។ ក្រោយពីពីនិត្យ និងធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!