រថយន្តអង្គការ ក្នុងស្រុក ១គ្រឿង រអិលក្រឡាប់ខ្លួនឯង សំណាងល្អ មិនមាន គ្រោះថ្នាក់មនុស្ស

 
 

បាត់ដំបង ៖ រថយន្តអង្គការ ក្នុងស្រុក១គ្រឿង បើកបរពេលមេឃកំពុងភ្លៀង ស្រាប់តែរអិល ក្រឡាប់ខ្លួនឯង សំណាងល្អមិនមានគ្រោះថ្នាក់មនុស្ស កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិ ពោធិជ្រៃ  ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយ បង្កដោយខ្លួនឯង រថយន្តមួយគ្រឿងម៉ាក TOYOTA Vigo ពណ៌ស្ករ ពាក់ស្លាកលេខ ONG.200.  2-519  បើកបរដោយបុរសម្នាក់ រួមនិងអ្នកដំណើស្រី ២នាក់ ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុច  ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥៩B ក្នុងល្បឿនលឿន ខណៈមេឃកំពុងមានភ្លៀងរលឹម ធ្វើឲ្យរថយន្តរអិល រ៉េចង្កូតទៅបុកប៉ះកន្លែងលក់សាំងដប និងតូបលក់ម្ហូប និងប៉ះម៉ូតូមួយគ្រឿងទៀត ខូចតិចតួច តែមិនបណ្តាលឲ្យ អ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។ គ្រាន់តែបានសំណងការខូចខាត តាមតម្លៃជាក់ស្តែង ហើយក៏ជួលរថយន្ត ស្ទូចទៅកន្លែង៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម