រថយន្ត​ដឹកឈើ​ប្រណិត​ ២រថយន្ត​ធំៗ​ ប្រុង​លោតឆ័ត្រ​ ទៅវៀត​ណាម​ ត្រូវបាន​បង្ក្រាប​

 
 

មណ្ឌលគិរីៈ ឈើប្រភេទសុក្រ មមានមុខកាត់ធំៗ ចំនួនពីររថយន្តឡង់គ្រីស័រ ដឹកពេញៗបំរ៉ុងជញ្ជូន ដឹកយក ទៅលក់នៅប្រទេសវៀតណាម ត្រូវបានជំនាញឃាត់ចាប់ យកមករក្សានៅស្នាក់ការអភិរក្ស ជីវចំរុះសីមា ដើម្បី ចាត់តាម និតិវិធីច្បាប់ កាលពី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ទល់មុខអធិ ការស្រុកកែវសីមាក្បែររបងស្នាក់ ការបក្សឃុំស្រែខ្ទុម ។

តាមការលួចបង្ហើប ប្រាប់ពីសមត្ថកិច្ច ជំនាញ បានអោយដឹងថា រថយន្តដឹកឈើទាំង២គ្រឿង អាចជាប់ពាក់ព័ន្ធ និងថ្នាក់ដឹកនាំស្រុកមណ្ឌលសីមា ពីព្រោះក្រោយ ចាប់រថយន្ត អភិបាលស្រុកបាន មកដោះស្រាយ ដោយ អះអាងថា មានច្បាប់ត្រឹមត្រូវ ហើយនាំយកទៅរក្សាទុក នៅសាលាស្រុក ។

លោក កែប កត់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីបានប្រាប់នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥នេះថា ចំពោះករណីនេះពិតជាបានជំនាញចាប់ឃាត់មែន បច្ចុប្បន្នលោកកំពុងហៅ ម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ ហើយបើឈើនេះ ពុំមានច្បាប់នោះលោក នឹងចាត់ការតាមច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម