ភ្លើង​ប្រច័ណ្ឌប្តី​កំណាច​កាប់​ប្រហារ​ ប្រពន្ធ​គ្មាន​ត្រា​ប្រណី និង​កាប់​ នគ​បាល​ របួសធ្ងន់​ ២​នាក់​នៅ​ ស្វាយ​ជ្រុំ

 
 

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៤ និង​៥​នាទី​ល្ងាច ថ្ងៃ​ទី​៩ សីហា ២០១៥ នៅ​ភូមិ​តា​រក្ស ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ មាន​ករណី​ ប្តី​កាប់​ ប្រហារ​ប្រពន្ធ​ យ៉ាង​សាហាវ​ បណ្តាល​ឲ្យ​ រង​របួស​យ៉ាង ធ្ងន់ធ្ងរ ហើយ​ពេល​ សមត្ថកិច្ច​នគ​បាល​ចូល​ទៅ​ ជួយ​ត្រូវ​ជន​កំណាច​ កាប់​ប្រហារ​ នគ​បាល​ឲ្យ​រង​ របួស​ធ្ងន់ធ្ងរ​ ២​នាក់​ទៀតបន្ថែម​ទៀត ។

ជន​កំណាច ឈ្មោះ គី សា​រ៉ុ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវ​ សមត្ថកិច្ច​នគ​បាល​ ស្រុក​ស្វាយ​ជ្រំ​ ព​ទ្ធ័​ចាប់​បញ្ជូន​មក​ស្នងការ​នគ​បាល​ខេត្ត​ ដើម្បី​ចាត់ការ​ តាម​និតិវិធីច្បាប់ ។

សមត្ថកិច្ច​នគរបាល​ដែល​រង​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​គឺ ១-​លោក អ៊ឹម ញាន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ នគ​បាល​ឃុំ​ឈើទាល ត្រូវ​ជន​កំណាច​ កាប់​ត្រូវ​ ២​កាំបិត​ផ្គាក់ រង​របួស​ក និង​ស្មា​ធ្ងន់ធ្ងរ សន្លប់​នៅ​ក្នុង​ ថ្លុកឈាម ត្រូវ​ក្រុម​គ្រួសារ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ និង​២-​ លោក​វរសេនីយ៍ត្រី នៅ ផល្លា មន្ត្រី​នគ​បាល​ខេត្ត រង​របួស​កំភួនជើង​ឆ្វេង​ ធ្ងន់ធ្ងរ បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ខេត្ត ។

បើ​តាម​មន្ត្រី​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ជន​កំណាច​ ឈ្មោះ គី សា​រ៉ុ​ន ផឹកស្រា​ ស្រវឹង​ក៏​កើត​ ភ្លើង​ប្រច័ណ្ឌ​រករឿង​វាយ​ ប្រពន្ធ រហូត​ឈ្លោះប្រកែក​គ្នា ប្តី​កំណាច​ក៏​ទាញ​ បាន​កាំបិត​ ផ្គាក់​កាប់​ទៅ​ លើ​ប្រពន្ធ​ឈ្មោះ មា​ណ មឿ​ន អាយុ​៥៣​ឆ្នាំ មួយ​កាំបិត​ចំ​ថ្ពាល់​ ខាងឆ្វេង​ដល់​ ចង្កា​ដួល​សន្លប់​នៅ​ ក្នុង​ថ្លុក​ឈាម ។ អ្នក​ជិតខាង​ ឃើញ​ក៏​ស្រែក​ឆោឡោ​ប្តឹង​នគ​បាល ស្រប​ពេល​នោះ​ លោក​វរសេនីយ៍ត្រី នៅ ផល្លា ប្រធាន​ក្រុម​បង្ក្រាប​ ចុះ​ទៅ​ដល់ ដឹកនាំ​លោក​អនុសេនីយ៍​ទោ អ៊ឹម ញាន នាយ​ប៉ុ​សិ៍​រដ្ឋបាល​ ឃុំ​ឈើទាល​ ចូល​ទៅ​ជួយ​ ស្ត្រី​រង​គ្រោះ ក៏​ត្រូវ​ជន​ កំណាច​កាប់​ចំ​លោកនាយ​ ប៉ុ​ស្ត៍​ចំនួន​២​កាំបិត ១​កាំបិត​ចំ​ក ដាច់​សរសៃ និង​១​កាំបិត​ចំ​ស្មា ដាច់​ដល់​ឆ្អឹង​ ដួល​សន្លប់​ក្នុង​ថ្លុកឈាម ឃើញ​ដូច្នេះ​លោក នៅ ផល្លា ចូល​ទៅ​ជួយ​ ប្រតាយ​ប្រតប់​ គ្នា​មួយ​ប្រាវ ក៏​ត្រូវ​ជន​កំណាច​ កាប់​ចំ​កំភួនជើង​ឆ្វេង រង​របួសធ្ងន់ ឃើញ​ដូច្នេះ​​ សមត្ថកិច្ច​យើង​ ក៏​បាញ់​គម្រាម​២​គ្រាប់ ទើប​ជន​ កំណាច​រត់គេច​ ចូល​ទៅ​ក្នុងភូមិ ។ សមត្ថកិច្ច​ក៏​ ហៅ​រថយន្ត​ សា​មុ​យ​ដឹក​មន្ត្រី​ ប៉ូលិស​រង​គ្រោះ អ៊ឹម ញាន ទៅ​រាជធានី​ ភ្នំពេញ​ភ្លាម​ៗ និង​ដឹក​ស្ត្រី​រង​គ្រោះ និង​លោក នៅ ផល្លា មក​កាន់​មន្ទីរពេទ្យ​ ខេត្ត​ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​ដោយ​ ស្ត្រី​រង​គ្រោះ​រង​ របួស​ធ្ងន់ធ្ងរ​ពេក​ ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ភ្នំពេញ​បន្ត មិនដឹង​ថា​មាន​ វាសនា​យ៉ាងណា​នោះ​ទេ ។

រីឯ​ជន​កំណាច​សមត្ថកិច្ច​ដាក់​កម្លាំង​បន្ថែម​ព័ទ្ធ​ចាប់​រហូត​ដល់​ម៉ោង​ ៥​ល្ងាច ទើប​ជន​កំណាច​ ដាក់​កាំបិត​ក្បែរ​ខ្លួន​រួច​មូរ​ថ្នាំជក់ ក៏​ត្រូវ​សមត្ថកិច្ច​ លបចូល​ទៅ​ឆក់​ យក​កាំបិត​បាន និង​នាំ​គ្នា​ចូលចាប់​ សង្កត់ក​ជាប់​ វាយ​ខ្នោះដៃ​បញ្ជូន​មក​ស្នងការ​នគ​បាល​ខេត្ត​ ភ្លាម​ៗ​ដែរ និង​កសាង​សំណុំ រឿង​បញ្ជូន​ឲ្យ​ សាលាដំបូង​ចាត់ការ​បន្ត ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម