ប្រជាពលរដ្ឋ នៅឃុំប្រាសាទ ជីករណ្តៅ ដាំចេក ប្រទះឃើញកាំភ្លើងខ្លី មួយដើម ប្រគល់អោយនគរបាល

 
 

បន្ទាយមានជ័យ : ប្រជាពលរដ្ឋ ដែលរស់នៅឃុំប្រាសាទ បានប្រទះឃើញ កាំភ្លើងខ្លី មួយដើម ខណ:ដែល ពួកគាត់ បានជីករណ្តៅដាំដើមចេក នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នេះ ហើយប្រជាពលរដ្ឋ បានប្រគល់ អោយនគរបាលប៉ុស្តិ យកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ បន្តទៀត។

មន្រ្តីនគរបាល ប៉ុស្តិប្រាសាទ បានអោយដឹងថា តាមរយ:ការណែនាំជាប្រចាំពីសំណាក់ ពីស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អោយរៀបចំវេទិកាសាធារណ: ស្តីអំពីភូមិឃុំ មានសុវត្ថិភាព បានធ្វើអោយ ប្រជាពលរដ្ឋ មានការយល់ដឹងខ្លាំង ហើយ នៅពេលជួប ឫប្រទះឃើញ កាំភ្លើង និងគ្រាប់បែកជាដើមនោះ ពួកគាត់តែង តែយកមកប្រគល់ជូន នគរបាលប៉ុស្តិ៏ ។

នគរបាល បានអំពាវនាវ អោយប្រជាពលរដ្ឋ ប្រកាន់យកឥរិយាបថ បែបនេះបន្តទៀត ដើម្បីអោយភូមិឃុំមាន សុវត្ថិភាព ជាពិសេសនោះ ជៀសវាង ពីគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានឡើង បើសិនយើងទៅប៉ះពាល់ អាវុធទាំងនោះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម