បង្ក្រាបផ្ទះ លួចស្តុក ឈើក្រញូង នៅខាងលិច ស្ពានទឹកថ្លា ក្រុង សិរីសោភ័ណ ជាង១០០០គីឡូ

 
 

បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ មានព្រះរាជអាជ្ញារង នាយរងខណ្ឌ នាយផ្នែក និងមន្ត្រីរដ្ឋបាល ព្រៃឈើ មន្ត្រីនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួង និងខេត្តបានចុះបង្ក្រាបបទល្មើសស្តុក ទុកឈើក្រញូងក្រាក់ ដោយ ខុសច្បាប់ នៅផ្ទះមួយកន្លែងជាប់ផ្លូវជាតិលេខ ៥ស្ថិត នៅភូមិ/សង្កាត់ទឺកក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១៥។

លោកជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាយមានជ័យ ឲ្យដឹងថ្ងៃទី៩សីហាថា លោកបាន បញ្ជូនលោក ស៊ិន អឺណាបុត្រ នាយរងខណ្ឌ លោក ប៊ូ វណ្ណៈ នាយផ្នែកព្រះនេត្រព្រះនិងមន្ត្រី លោក ហុក ចិត្រា ប្រធានប៉ូលិស សេដ្ឋកិច្ច ក្រសួង ប្រចាំ ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាប បទល្មើសស្តុកផលព្រៃឈើ ដោយខុសច្បាប់ នៅផ្ទះមួយ ដូចខាងលើ។

លោក ស៊ិន អឺណាបុត្រ អោយដឹងថា ឈើក្រាក់គ្រញូង ប្រភេទបង្គោល និងដុំវែងៗចំនួន២០៤ដុំ ទម្ងន់១.១០១ គីឡូក្រាម ស្មើ ០,៨៤៦ ម៉ែត្រត្រីគុណ។

សមត្ថកិច្ចរកមិនឃើញម្ចាស់ ឬអ្នកណាមកទទួលខុសត្រូវ ចំពោះឈើនិងទីតាំងនោះទេ។ តែទីតាំងនោះគឺគេ ឃើញម្ចាស់ជាអ្នកលក់គ្រឿងហូបចុកតាមផ្លូវរាល់ថ្ងៃ។ សមត្ថកិច្ចបានវត្ថុតាង ដឹកជញ្ជូនឈើ កាំភ្លើង១ដើម ជញ្ជីងថ្លឹង១ គ្រឿងយកទៅទុក នៅឃ្លាំងរបស់ខណ្ទរដ្ឋបាលព្រៃឈើ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម