ប៉ូលិស ​សែន​សុខ​ ចាប់​អ្នក​កត់​កន្ទុយលេខ ​ទៀត​ហើយ

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ចាប់​អាជីព ​ជា​អ្នក​កត់​កន្ទុយលេខ​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ ចាប់ខ្លួន​នៅ​ពេល​កំពុង​អង្គុយ​កត់​កន្ទុយលេខ ​កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រសៀល​ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ក្រុម​១ ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចាប់ខ្លួន បុរស​រូប​នេះ​ត្រូវ​បាន ​ប៉ូលិស​ប៉ុស្តិ៍​បញ្ជូន​ទៅ​អធិការ​ដ្ធា​ន ​ខណ្ឌ​សែន​សុខ​ភ្លាម​ៗ ជាមួយនឹង​ វត្ថុ​តាង​រួម​ទាំង​លុយ​ដកហូត​ ចំនួន​២​លាន​រៀល និង​៤០​ដុល្លា​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី ​មន្ត្រី​ប៉ូលិស​ខណ្ឌ​សែន​សុខ ​បាន​ឲ្យ​ដឹង​ថា បុរស​ចាប់ខ្លួន​នេះ​ មានឈ្មោះ យិ​ន គឹ​ម​ហួត ហៅ​ពេជ្រ អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ។

គួរ​បញ្ជាក់​ថា នៅ​មូល​ដ្ធា​ន​ខណ្ឌ​សែន​សុខ ​ល្បែងស៊ីសង​បាន​ កំពុង​រីក​ដូច​ផ្សិត ខណៈ​អាជ្ញា​ធរមាន​សង្កាត់ រហូត​ដល់​ខណ្ឌ​មិនសូវ​ជា​ យកចិត្តទុកដាក់​បង្ក្រាប ។

អ្នក​ភូមិ​រស់​សែន​សុខ ​បាន​និយាយ​ថា ល្បែង​កន្ទុយលេខ​កើត​សឹង ​គ្រប់​ទីកន្លែង​តាម​ភូមិ​នានា​ ជា​ពិសេស​នៅ​ទីប្រជុំជន​ (​ផ្សារ​)​ ចំណែកឯ​ល្បែង​ហ្គេ​ម ​បាញ់​ត្រី​វិញ​បាន​កើតឡើង ​នៅ​តាម​ផ្លូវ​៥៩៨ (​ត្រឡោក​បែក​)​ សង្កាត់​ទឹកថ្លា​ចំនួន​២​កន្លែង​ ទាំង​យប់​ទាំង​ថ្ងៃ មិនដែល​ឃើញ​អាជ្ញាធរ​ អើពើ​បង្ក្រាប​នោះ​ទេ​។ ជាមួយ​គ្នា​នោះ​ដែរ មេ​កន្ទុយលេខ​នៅ​ភូមិ​ត្រពាំង​ស្វាយ និង​ភូមិ​សែន​សុខ​ដុះ​ស្លែ​ នៅ​សង្កាត់​ឃ្មួ​ញ​ ក៏​មិនឃើញ​បង្ក្រាប​ដែរ ប្រហែល​ដាក់​ខែ​អស់ហើយ​មើល ទៅ?

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម