បង្ក្រាប ទីតាំងល្បែងបាញ់ត្រី នៅប៉ោយប៉ែត ដកហូតទូហ្គេម៧ទូ និងក្មេងៗ២២នាក់ យកទៅអប់រំ
ខេត្តបន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត និងនគរបាលយុត្តិធម៌ នៃអធិការនគរបាលក្រុងប៉ោយប៉ែតបានធ្វើការ បង្ក្រាបទីតាំងល្បែងបាញ់ត្រី មួយកន្លែងកណ្ដាល ផ្សារហ៊ុយឡេង ស្ថិតនៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ ។
ការបង្ក្រាបនេះ សមត្ថកិច្ចបានហៅក្មេងៗ ចំនួន២២នាក់ (ស្រី៣នាក់) ក្នុងនោះមានអ្នកមើល ការខុសត្រូវជាស្ត្រីម្នាក់ផងដែរយក ទៅធ្វើការអប់រំ ព្រមទាំងរឹបអូសទូហ្គេម និងទូបាញ់ត្រីសរុប៧គ្រឿង ដឹកយកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ត ។
ចំពោះក្មេងៗទាំង២២នាក់ ត្រូវបានលោក អ៊ុំ សុផល អធិការនគរបាលក្រុង ប៉ោយប៉ែតប្រាប់ថា ក្រោយធ្វើការអប់រំ និងឲ្យពួកគេត្រឡប់ ទៅលំនៅដ្ឋានវិញរៀងខ្លួនៗ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!