គ្រាប់មិនទាន់ផ្ទុះ​មួយគ្រាប់ ត្រូវជនមិនស្គាល់​មុខ យកទៅប្លុងចោល​ នៅក្បែរទីតំាង ​លក់សំបុត្រចូលអង្គរវត្ត

 
 

ខេត្តសៀមរាប​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាន​នាទីមុននេះថា​ គ្រាប់មិនទាន់ផ្ទុះមួយ​គ្រាប់ដែលសល់ពី​សម័យសង្គ្រាម បានត្រូវ​ជនមិនស្គាល់​អត្តសញ្ញាណយកទៅ​ប្លុងចោលនៅក្បែរទីតំាង​លក់សំបុត្រចូលបា្រសាទអង្គរវត្ត ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ​សីហា ​២០១៥នេះ នៅក្នុងមណ្ឌល៣ ​សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ។

យ៉ាងណាក៍ដោយ​ សេចក្តីរាយការណ៍បានបន្តថា​ ​មកដល់ម៉ោងជាង៨ព្រឹកថ្ងៃអង្គារដដែលនេះ ​មន្រ្តីជំនាញ ​CMAC ​បានយកចេញ​ដោយសុវត្ថិភាព​ហើយ ។

នៅពេលនេះ​ សមត្ថកិច្ចកំពុងស្រាវជ្រាវ​រកប្រភពជនដែលយកគ្រាប់​ទៅប្លុងចោលនេះ ​ដើម្បីឃាត់ខ្លួនសួរនំា​និងចាត់ការតាមផ្លូវច្បាប់ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម