ផ្ទុះគ្រាប់បែក នៅក្នុងទីក្រុងបាងកក សម្លាប់មនុស្ស យ៉ាងហោច ១៥នាក់ និងរបួសជាង ៨០នាក់ (មានវីដេអូ)
ថៃ៖ គ្រាប់បែក បានផ្ទុះកក្រើកទីក្រុងបាងកក បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ១៥នាក់ស្លាប់បាត់បង់ជីវិត និងជាង ៨០នាក់ផ្សេងទៀតរងរបួស កាលពីវេលាម៉ោង ៦ និង៥៥នាទីល្ងាច ថ្ងៃច័ន្ទ ទី១៧ ខែសីហា ឆ្នាំ២០១៥។ នេះបើយោងទៅតាមការចុះផ្សាយ ពីសារព័ត៌មាន បាងកកប៉ុស្តិ៍មុននេះបន្តិច។
ប្រភពដដែលឲ្យដឹងថា គ្រាប់បែកផ្សេងទៀត ត្រូវគេរកឃើញ និងទប់ស្កាត់ទាន់ពេលវេលា នៅវេលាម៉ោង ៨យប់ ថ្ងៃដដែលនេះ។ នាយប៉ូលីសថៃ ប៉ុល ជេនសំយុត ភូមិពុនមឿង និងមន្ត្រីយោធា ជាច្រើនរូបទៀត បានទៅដល់កន្លែងកើតហេតុ និងរកឃើញឧបករណ៍សៀគ្វីជាប់សង្ស័យនឹងគ្រឿងផ្ទុះ នៅចម្ងាយប្រហែល ៣០ម៉ែត្រ ពីកន្លែងកើតហេតុប៉ុណ្ណោះ។ ក្នុងនោះ មន្ត្រីប៉ូលីសមួយរូប បានថ្លែងថា សមត្ថកិច្ចមានការជឿជាក់ថា គ្រាប់បែកត្រូវបានគេលាក់ទុកនៅក្នុងម៉ូតូ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ពួកគេមិនធ្លាប់ដែលជួប ហេតុការណ៍បែបនេះពីមុនមកទេ។ នៅពេលលឺស្នូរផ្ទុះ ពីដំបូង គិតស្មានថាជាសម្លេងផ្ទរលាន់ប៉ុណ្ណោះ។ ព័ត៌មានបន្ថែម ខ្មែរឡូតនឹងចុះផ្សាយនៅពេលបន្ទាប់...
UPDATE:: 9:08PM 17-8-2015
ប្រភពពីបាងកកប៉ុស្តិ៍ដដែល បានចុះផ្សាយព័ត៌មានពិស្តាបន្ថែម ឲ្យដឹងថា មានការបំផ្ទុះគ្រាប់បែក ២គ្រាប់ លាក់ទុកជាប់នឹងម៉ូតូ ស្ថិតនៅខាងមុខទីសក្ការ: Erawan ក្នុងតំបន់ Ratchaprasong និងបានធ្វើឲ្យរថយន្តតាក់ស៊ី ២គ្រឿងផ្ទុះឆេះ។ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ រកឃើញគ្រឿងផ្ទុះ ចំនួន ២ទៀត និងទប់ស្កាត់បានសំរេចទាន់ពេលវេលា។
UPDATE:: 10:03PM 17-8-2015
សារព័ត៌មានបាងកកប៉ុស្តិ៍ បានបន្តចុះផ្សាយឲ្យដឹងថា ចំនួនមនុស្សស្លាប់ បានកើនដល់ ១៦នាក់ហើយ ខណ:ដែលចំនួនអ្នករបួស ចំនួនជាង ៨០នាក់ដដែល។
ទស្សនាវីដេអូ និងរូបភាពជាច្រើនខាងក្រោម៖
ប្រភព៖ Bangkok Post | Metro
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!