ជាងកាត់សក់ មិនយកប្រាក់ពីក្មេងៗ បើសិនជា អានសៀវភៅ ឲ្យគាត់ស្តាប់ (មានវីដេអូ)

 
 

អាមេរិក៖ ហាងកាត់សក់មួយ នៅក្រុង Dubuque បានផ្តល់ជូន ការកាត់សក់ យ៉ាងពិសេសដល់ក្មេងៗ ដែលជាអតិថិជនរបស់ខ្លូន ដោយក្រុមជាងនៅទីនោះ តំរូវឲ្យកុមារ អានរឿងនិទានឲ្យពួកគេស្តាប់ ជំនួសឲ្យការគិតថ្លៃសេវា កាត់សក់ជាប្រាក់។


ក្មេងប្រុសកំពុងអានសៀវភៅខណៈបុរសជាជាងកាត់សក់ កំពុងកាត់ឲ្យគេ

ការធ្វើបែបនេះគឺដើម្បីគាំទ្រ និងជំរុញក្មេងៗឲ្យចូលចិត្តការអានសៀវភៅ ដូច្នេះក្មេងជាអតិថិជន ត្រូវអានសៀវភៅបន្លឺសំលេងលឺៗ ឲ្យជាងស្តាប់នៅពេលពួកគាត់ កំពុងកាត់សក់។

ជាងកាត់សក់ម្នាក់ឈ្មោះ Holmes បានប្រាប់ឲ្យដឹងថា៖ “កុមារដែលមកទីនេះ ខ្ញុំបានឲ្យពួកគាត់ទៅ រកមើលសៀវភៅណាមួយ ដែលចូលចិត្តរួចយកមកអាន ហើយបើសិនពួកគេអានមិនដាច់ ខ្ញុំនឹងជួយពន្យល់ ហើយពួកយើងនឹងអាន ទាំងអស់គ្នាតែម្តង។ និយាយដោយស្មោះ ខ្ញុំពិតជាមាន ការចាប់អារម្មណ៍ ចំពោះកម្មវិធីនេះ ដោយចាប់ផ្តើមដំបូងមានក្មេងតែ៤នាក់ប៉ុណ្ណោះ  ហើយជាបន្តបន្ទាប់មានក្មេងប្រមាណ២០ នាក់ទៀតរង់ចាំកាត់សក់ និងអានសៀវភៅ”។

លោក Homes គឺជាអ្នកផ្តួចផ្តើមគំនិតដ៏ល្អនេះ ហើយក្មេងជាច្រើនបានមក អានសៀវភៅជាថ្នូរនឹងការ កាត់សក់ដោយឥតគិតថ្លៃ នៅហាងរបស់គាត់។ ស្ត្រីម្នាក់ដែលនាំក្មួយប្រុស២នាក់ មកកាត់សក់នៅទីនោះ បានប្រាប់អ្នកសារព័ត៌មានថា ការធ្វើដូច្នោះគឺល្អយ៉ាងខ្លាំង ដល់សហគមន៍របស់គាត់។

អ្នកស្រី Caitlin Daniels ជាអ្នកសម្របសម្រួល ការអានសៀវភៅដល់ក្មេងៗ​ បានប្រាប់ឲ្យដឹងថា “គំនិតនេះវាប្រសើរ ខ្លាំងណាស់ ដល់ក្មេងដែលពួកគេចង់មាន សក់ក្បាលស្អាតបាត មុននឹងត្រលប់ទៅរៀនវិញ កាន់តែពិសេសជាងនេះទៀត គឺពួកគេចំណាយថ្លៃសេវា ត្រឹមជាការអានសៀវភៅប៉ុណ្ណោះ”៕


អ្នកសារព័ត៌មានកំពុងថតសកម្មភាពរបស់ជាងកាត់សក់ និងកុមារជាអតិថិជន

កុមារជាអតិថិជន បង្ហាញសៀវភៅដែលគេបានអាន ឲ្យជាងកាត់សក់ស្តាប់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម