លុយលែងសំខាន់! មហាសេដ្ឋី លឺសម្លេងកូនស្រីស្រែកចុងក្រោយ មុននឹងត្រូវបាន សម្លាប់ដោយ អ្នកចាប់ជំរិត ដែលទារប្រាក់ ...
អាលឺម៉ង់៖ សាកសពកូនស្រីមហាសេដ្ឋី ដែលត្រូវ បានគេចាប់ជំរិត កាលពីសប្ដាហ៍មុន ជាមួយនឹង ការដោះដូរ ទឹកប្រាក់ ១លាន យូរូ ស្មើរនឹង ១.១ លាន ដុល្លារអាមេរិក ត្រូវបាន ប្រទះឃើញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Anneli-Marie R អាយុ ១៧ឆ្នាំ ដែលមាន ឪពុកជាអ្នកជំនួញ និង មានទ្រព្យសម្បត្ដិ ដ៏ច្រើន ត្រូវបាន ចាប់ជំរិត កាលពីថ្ងៃព្រហស្បត្ដិ៍ សប្ដាហ៍មុន នៅពេលដែល នាងបណ្ដើរឆ្កែដើរលេង។ ក្រោយពី ការចាប់ខ្លួន នាងបានជាងមួយម៉ោង អ្នកចាប់ជំរិត បានទូរស័ព្ទ មករកឪពុកនាង ជាមួយនឹង ការទាមទារប្រាក់ ១លានយូរូ ខណៈដែលមាន លឺសម្លេងនាងស្រែក នៅក្នុងទូរស័ព្ទ ផងដែរនោះ។ យ៉ាងណាមិញ ឪពុកនាង បាននិយាយថា គាត់សុខចិត្ដ ផ្ដល់អ្វីៗគ្រប់យ៉ាង ឲ្យ តែកូនស្រីគាត់ មានសុវត្ថិភាព និងអាចត្រលប់មក ផ្ទះវិញបាន។ ជាមួយគ្នានោះ គាត់ក៏បាន សរសេរសំបុត្រ ជាមួយនឹង ក្ដីសង្ឃឹម ទៅកាន់ អ្នកចាប់ជំរិតនោះទៀតថា អ្នកពិតជាដឹងថា ខ្ញុំអាច ផ្ដល់នូវអ្វីៗគ្រប់យ៉ាង ដែលអ្នកត្រូវការ និងចង់បាន ដើម្បីឲ្យកូនស្រី ខ្ញុំត្រលប់ មកនៅក្នុងដៃខ្ញុំវិញ។
ប៉ុន្ដែ ៤ថ្ងៃក្រោយមក សាកសពរបស់នាង ត្រូវបាន ប្រទះឃើញ នៅទីធ្លា ផ្ទះកសិករ ដែលគេបោះបង់ចោល ក្បែរផ្ទះរបស់នាង នៅ ទីក្រុង Meissen ភាគខាងកើត ប្រទេសអាលឺម៉ង់ បន្ទាប់ពី ប៉ូលីសព្យាយាមស្វែងរក ជាមួយនឹង ឆ្កែជំនាញ និងមាន ការជិះឧទ្ធម្ភាគចក្រ ផងនោះ។ ប៉ូលីសបាននិយាយថា៖ អ្នកបួងសួង និងអ្នកដែលមានសង្ឃឹម ថានាង នឹងអាចត្រលប់មកវិញបាន ប្រែក្លាយជាស្រពាប់ស្រពោន គ្មានពាក្យនិយាយ ក្រោយពីប្រទះឃើញ សាកសពនាង។ នាពេលនេះ ឪពុកម្ដាយ ក្មេងស្រីរងគ្រោះ កំពុងតែស្ថិតនៅក្រោមការ មើលថែទាំងពី ប៉ូលីសជំនាញ ខាងចិត្ដសាស្ដ្រ យ៉ាងដិតដល់។
សម្រាប់ពេលនេះ ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលម្នាក់ អាយុ ៣៩ឆ្នាំ គ្មានការងារធ្វើ និងម្នាក់ទៀត អាយុ ៦១ឆ្នាំ ជាកម្មកររោងចក្រ។ តាមការសនិ្នដ្ឋាន របស់ប៉ូលីស បានបញ្ជាក់ឲ្យដឹងថា អ្នកចាប់ជំរិតនាង ប្រហែល ស្លន់ស្លោរ និងសម្លាប់នាងចោល ដោយសារតែ ពួកគេ មិនបាន ពាក់ម៉ាស ពេលចាប់ខ្លួននាង៕
រូបភាពពេលនៅរស់របស់ នាង Anneli-Marie R អាយុ ១៧ឆ្នាំ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!