គង់ សុជាតិ បោះទុនពង្រីក ជំនួញកែសម្ផស្ស
ភ្នំពេញ៖ ពិធីការិនីមានភាព លេចធ្លោខ្លាំង ទាំងការងារសិល្បៈ មុខជំនួញនិងស្នេហា អ្នកនាង គង់ សុជាតិ ក្រោយពីសន្ទុះការងារកាន់តែលេចធ្លោ និងជោគជ័យខ្លាំងឡើង នាងក៏បានពង្រីកមុខជំនួញ កែសម្ផស្សថ្មីមួយទៀត បោះទុនរាប់ម៉ឺនដុល្លារ ដែលមានសាខានៅក្នុង សង្កាត់បឹងកេងកង១ ។
កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅពិធីការិនីរូបស្អាតសាច់ចាំ អ្នកនាង គង់ សុជាតិ បានបោះទុនរាប់ម៉ឺនដុល្លារ បើកពង្រីកជំនួញ កែសម្ផស្សសុជាតិ សាសាបណ្តុះបណ្តាលវិជ្ជាជីវៈសាខាទី២ ដែលមានឈ្មោះថា «Socheat Salon BKK 1» មានអាស្រ័យដ្ឋាន នៅផ្ទះលេខ ៤១A, ផ្លូវ ៣១០, សង្កាត់ បឹងកេងកង១ ដែលមានការរៀបចំពិធីបើកសម្ពោធ បែបធម្មតាមួយ កាលពីកន្លងទៅថ្មីៗនេះ ។
បន្ទាប់ពីពិធីការិនីកូន២ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តដឹកដៃ ពិធីកររូបសង្ហា លោក ជា វិបុល ចូលរោងការរួច មកគេសង្កេតឃើញថា សន្ទុះកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព មានការរីកចម្រើនកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកទាំងពីរ ទទួលការងារជាប់ មិនដែលមានពេល ទំនេរឡើយ រហូតដល់ពេលថ្មីៗនេះ នាងនិងប្ដីប្រមូលបានទុនបន្ថែម ដើម្បីពង្រីកមុខជំនាញ មួយសាខាទៀត។
ពាក់ព័ន្ធនឹងដើមទុន ដែលតារាស្រីរូបនេះ បើកជំនួញថ្មីនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងទៅនាង ដើម្បីសាកសួរបានទេ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!