មន្ត្រីយោធាម្នាក់ជិះរថយន្តស៊េរី ទំនើប មកគាស់ទ្វាររថយន្តបាឡែន លួចយក ទ្រព្យសម្បត្តិ នៅផ្សារទំនើបអ៊ីអន
រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ដែលប្រដាប់ដោយអាវុធខ្លីម៉ាកឡុក ព៌ណខ្មៅ មួយដើម ដាក់ជាប់នឹងខ្លួន ជាជនសង្ស័យគាស់ទ្វារ រថយន្តលួចយក ទ្រព្យសម្បត្តិ ត្រូវបានកងរាជអាវុធហត្ថ មូលដ្ឋាន ខណ្ឌចំការមន ក្របួចបាន នៅពេលដែលជិះ រថយន្តស៊េរីទំនើប មួយគ្រឿង មកធ្វើសកម្មភាពគាស់ ទ្វាររថយន្តបាឡែន ១គ្រឿង របស់ភ្ញៀវម្នាក់ យកទ្រព្យសម្បតិ្ត ក្នុងរថយន្ត កាលពីវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី២៥ សីហា ស្ថិតនៅចំណត រថយន្តផ្សារទំនើបអ៊ីអន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា បុរសសង្ស័យឈ្មោះ វ៉ាន់ ប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវបានកដរាជអាវុធហត្ថឃាត់ខ្លួន បាននៅពេលដែល ជិះរថយន្តស៊េរីទំនើបម៉ាកវ៉ុល វ៉ាហ្គេន១៥កៅអី ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង មកធ្វើសកម្មភាព គាស់ទ្វាររថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង ២A-៦៣៦៨ មួយគ្រឿ របស់ភ្ញៀវយក ទ្រព្យសម្បត្តិនៅ ក្នុងរថយន្ត ។
បុរសជាម្ចាស់រថយន្តរងគ្រោះឈ្មោះ កុំ ហាក់ អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានជិះរថយន្ត របស់ខ្លួនទៅចតក្នុងចំណត រថយន្តផ្សារទំនើបអ៊ីអន ក៏ត្រូវបុរសសង្ស័យ ខាងលើគាស់ទ្វារយកអស់ ប្រាក់ចំនួន ២៥.៨២០បាត និងទូរស័ព្ទដៃម៉ាក Iphine5 មួយគ្រឿង ។
ក្រោយពេលឃាត់ខ្លួន បុរសសង្ស័យ ត្រូវបានបញ្ជូនខ្លួនមកកាន់មូលដ្ឋាន កងរាជអាវុធ ហត្ថខណ្ឌចំការមនដើម្បីសាកសួរ និងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!