មន្រ្តីយោធាមួយរូប ដកកាំភ្លើង K54 ប៉ងបាញ់សម្លាប់ លោក តូច ផន អធិការរង នគរបាលខណ្ឌ ពោធិ៍សែនជ័យ

 
 

(ភ្នំពេញ)៖ មន្រ្តីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ឲ្យ ដឹងនៅមុននេះបន្តិចថា នៅម៉ោង១១៖១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ ២០១៥ នៅមុខវត្តវិហារឃួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មន្រ្តីយោធាមួយរូបឈ្មោះ សោម សុផាត អាយុ៤០ឆ្នាំ ជាអតីតមន្រ្តីយោធា នៅអង្គភាពកងពលតូចលេខ ង៧០ ដោយបច្ចុប្បន្ន បានប្តូរទៅផ្នែកទៅផ្នែក គីមីសាស្រ្ត បានដកកាំភ្លើងខ្លី ប្រភេទ K54 ពណ៌ស បានបាញ់សំដៅប៉ងសម្លាប់មកលើ លោក តូច ផន អធិការរង នគរបាលខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ចំនួន១គ្រាប់ ខណៈលោកអធិការរងបាន និងកំពុងដឹកនាំកម្លាំងល្បាត ចាប់ម៉ូតូអត់ស្លាកលេខ ត្រង់កន្លែង ដែលមន្រ្តីយោធាយាម ស្ថិតនៅមុខវត្តវិហារឃួន។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា បច្ចុប្បន្នមន្រ្តីយោធា ដែលប៉ងបាញ់សម្លាប់ លោកអធិការរងនគរបាលខណ្ឌ ត្រូវបានកម្លាំង សមត្ថកិច្ចចាប់ឃាត់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយនាំមកសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។ មន្រ្តីយោធាដែលដកកាំភ្លើងបាញ់ប្រហារ មួយគ្រាប់នេះ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម