ប្រឡងបាក់ឌុប កែចប់ហើយ លទ្ធផលមិនផ្លូវការ ជាប់ជាង៨០% ប្រកាសនៅ ថ្ងៃទី១៥ ១៦ ខែកញ្ញា
រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងអប់រំ ដែលគ្រប់គ្រងកិច្ច កំណែបានឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញាថា ការកែវិញ្ញាសាសរសេរសម្រាប់ការ ប្រឡងបាក់ឌុបបានបញ្ចប់ ហើយកាលពីថ្ងៃទី៣ ខែកញ្ញា ។ យោងតាម លទ្ធផលមិនផ្លូវ នៃមណ្ឌលកំណែបានអះអាងថា ផលទ្ធផលជាប់ច្រើនជាងឆ្នាំមុន អាចរហូតដល់ជាង៨០ភាគរយ តែការផ្ទៀងផ្ទាត់កំពុងប្រព្រឹត្តទៅតាម ប្រព័ន្ធបញ្ចូលទិន្នន័យ កុំព្យូទ័រនៅឡើយទេ ។
ក្រសួងអប់រំបានអះអាងថា ការដំណើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ឆ្នាំសិក្សា២០១៤ ២០១៥បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤ ២៥ ខែសីហា ឆ្នាំ២០១៥ ។ មានបេក្ខជនសរុបចំនួន៨៤.៩៣០នាក់ ក្នុងនោះមានស្រី៤០.៩៧២នាក់ បានចុះឈ្មោះប្រឡង នៅតាមមណ្ឌលប្រឡងចំនួន១៥០មណ្ឌល ចែកជា៣៤២៧បន្ទប់ ។ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ចំនួន១២៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន២៦មណ្ឌល ។
ក្រសួងអប់រំបានលើកឡើងថា ក្នុងពេលដំណើរការប្រឡង រយៈពេល២ថ្ងៃនេះមានបេក្ខជន អវត្តមានមិនបានប្រឡងចំនួន១៥៨៩នាក់ (ស្រី៥៥២នាក់) ត្រូវជា១,៨៧%នៃចំនួនបេក្ខជនសរុប ដែលបានចុះឈ្មោះប្រឡង ។ មុខវិជ្ជាប្រឡងមានចំនួន៧មុខវិជ្ជា ដែលត្រូវបានបែងចែកជា ថ្នាក់វិជ្ជាវិទ្យាសាស្ត្រ (គណិត រូប គីមី ជីវៈ ប្រវត្តិ ភាសាបរទេស និងអក្សរសាស្ត្រខ្មែរ) និងថ្នាក់វិទ្យាសាស្ត្រសង្គម (ភូមិ ប្រវត្តិ ជីវៈ ភាសាបរទេស អក្សរសាស្ត្រខ្មែ សីលធម៌ ពលរដ្ឋ និងគណិតវិទ្យា)។
ក្រសួងអប់រំបញ្ជាក់ថា ដំណើរការប្រឡងរយៈ២ថ្ងៃនៅ តាមមណ្ឌលសំណេរប្រព្រឹត្តទៅ បានល្អជាងឆ្នាំកន្លងទៅ គណៈមេប្រយោគគ្រប់ លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ទោះបីជានៅតាមរាជធានី-ខេត្តមួយចំនួនមាន ភ្លៀងធ្លាក់ខ្លាំងក៏ដោយ ។
ទន្ទឹមនឹងនេះគ្រប់ភាកីពាក់ព័ន្ធ បានផ្តល់កិច្ចសហការយ៉ាងល្អ រួមមានកម្លាំងមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការណ៍ផ្សេងទៀត ។ ដោយឡែកបេក្ខជនបានគោរពបទប្បញ្ញត្តិប្រឡងបានយ៉ាងល្អ ពុំមានឧបទ្ទវហេតុកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។
ក្រសួងអប់រំបានលើកឡើងថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ និងនៅតាមមណ្ឌលប្រឡង សម្រាប់ខេត្ត-ក្រុងផ្សេងទៀត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ និងផ្សព្វផ្សាយតាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ក្រសួងអប់រំ (facbook.com/moenys.gov.kh) ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលអ្នកកាសែតទូរស័ព្ទសាកសួរ ។ ចំណែកលោករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន មិនអាចទាក់ទងតាមទូរស័ព្ទ សុំការពន្យលបានដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!