ឃាត់ខ្លួន ចាស់ទំនើង ៥នាក់ផឹកស៊ី ឡូឡារំខាន ដល់អ្នកដទៃ និងជេរប្រមាថ សមត្ថកិច្ច
ខេត្តពោធិ៍សាត់ ៖ ចាស់ទំនើង៥នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយសារផឹកស៊ី ស្រវឹងឡូឡារំខានដល់អ្នកជិតខាងស្ទើរតែរាល់ថ្ងៃ ព្រមទាំងជេរប្រមាថ ដល់សមត្ថកិច្ចទៀតផង ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៣រសៀល នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាល ស្រុកវាលវែងឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មីបាន រាយការណ៍ប្រាប់សមត្ថកិច្ចយើងថា លោក ញឹម សាវុធ និងគូកនរបស់គាត់ចំនួន៤នាក់ទៀតបានផឹកស៊ីស្រវឹងស្រែក ឡូឡារំខានដល់ការដេកពួនរបស់អ្នក ជិតខាងទាំងយប់ទាំងថ្ងៃ ។
ទទួលបានព័ត៌មាននេះ លោកក៏បានបញ្ជាឲ្យនគរបាល ប៉ុស្តិ៍រដ្ឋបាលទៅហាមប្រាម និងអប់រំដោយផ្ទាល់មាត់ ប៉ុន្តែលោក ញឹម សាវុធ ដែលជាម្ចាស់ផ្ទះបានសម្ដែងភាព ច្រង៉េងច្រង៉ាងរករឿងតបតមកសមត្ថកិច្ចវិញ ឃើញដូច្នេះលោកក៏ឲ្យមន្ត្រីរបស់លោកត្រឡប់មកវិញ ។ នៅពេលដែលសមត្ថកិច្ចចេញផុត ពួកគេបានផឹកបន្តទៀត ព្រមទាំងនិយាយផ្លែផ្កាថា ប្រហែលសមត្ថកិច្ចនៅខ្លាចអញ បើរកមុខអ្នករាយការណ៍ឃើញ នឹងសម្លាប់ចោលតែម្ដង ។
មកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ពួកគេទាំង៥នាក់ បាននាំគ្នាផឹកស្រា ហើយស្រែកឡូឡាដូចមុនទៀត ដោយមិនខ្លាចក្រែងអ្នកជិតខាង និងសមត្ថកិច្ចឡើយ ។ នៅម៉ោងប្រហែល១២ថ្ងៃត្រង់ លោកបានដឹកនាំកម្លាំងចុះទៅដល់ទីនោះផ្ទាល់ ក្នុងគោលបំណងហាមប្រាម អប់រំ ណែនាំ ប៉ុន្តែពេលនោះឈ្មោះ ញឹម សាវុធ និងគូកននៅតែរឹងទទឹង និងប្រើពាក្យសម្ដីខែងរ៉ែង ខ្វះសីលធម៌ ព្រមទាំងទះតុបម្រុងវាយ សមត្ថកិច្ចផងនោះ លោកក៏នាំខ្លួនទាំង៥នាក់មកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីសួរនាំតែម្ដង ។ លោកឲ្យដឹងដែរថា នៅពេលឃាត់ខ្លួនហើយយើងបានឆែកឆេរក្នុងផ្ទះរកឃើញ អាវុធកែច្នៃចំនួន៣ដើមទៀតផង ។
លោកវរសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់បន្ទាប់ពីកសាងសំណុំរឿងរួច យើងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង នារសៀលថ្ងៃទី៤នេះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។
ជនសង្ស័យទាំង៥នាក់នេះ សុទ្ធតែជាចាស់ទំនើង ដែលមាន១-ឈ្មោះ ញឹម សាវុធ ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង, ២-ឈ្មោះ ឈិន ស្មាក់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្ទឹងព្រះស្រុត ឃុំល្វា ស្រុកពួក ខេត្តសៀមរាប, ៣-ឈ្មោះ សេង ឡុង ភេទប្រុស អាយុ៥៦ឆ្នាំ, ៤-ឈ្មោះ ចៅ ខាន់ ភេទប្រុស អាយុ៤៣ឆ្នាំ និង៥-ឈ្មោះ អ៊ិន សំអាត ភេទប្រុស អាយុ៦០ឆ្នាំ ទាំង០៣នាក់នេះមាន ទីលំនៅឃុំតាលោ ស្រុកបាកាន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!