កូនប្រុស ​អកតញ្ញូ​ប៉ង​សម្លាប់ ​ម្តាយ​និង​បងប្អូន ​យក​ទ្រព្យ​សម្បត្តិ ​​នៅ​ក្រុង​សិរី​សោភ័ណ

 
 

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយពី​រឿង​ក្លាហាន ​ខាង​វាយតប់​កាប់​ចាក់​បង្ក​ឲ្យ​អ្នក​ដទៃ​រង​របួស ក្រោយ​ចេញពី​គុក​មិន​បាន​ប៉ុន្មាន​ផង លើក​នេះ​បែរជា​មាន​បំណង​ ប៉ង​សម្លាប់​ម្តាយ និង​បងប្អូន​ដើម្បី​យក​ទ្រព្យសម្បត្តិ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ ក្រុង​សិរី​សោភ័ណ​ចាប់​បញ្ជូន ​ចូល​គុក​វិញ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​អនុសេនីយ៍ឯក ប៊ុ​ន តុល នាយ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ ចាប់​ឃាត់ខ្លួន​ឈ្មោះ ព្រឹម សាវ៉ា​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​កើតហេតុ ។ ជន​នេះ​សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​វិនិច្ឆ័យ​ទោស​ចំនួន​២​ដង ​ហើយពី​បទ​បង្ក​របួស​ស្នាម​លើ​អ្នក​ដទៃ តែ​នៅ​មិន​រាងចាល ម្យ៉ាង​ជន​នេះ​គឺជា​មនុស្ស​ញៀន​ថ្នាំ និង​ស្រា​ទៀត​ផង ។

លោក​អនុសេនីយ៍ឯក ប៊ុ​ន តុល បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ជន​នេះ​បាន​ផឹកស្រា​ ស្រវឹង​យក​កាំបិតប៉័ងតោ និង​ស្នា​តេះ ដើរ​រក​បាញ់​សម្លាប់​ម្តាយ និង​បងប្អូន ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មានភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ ទាំង​ដកហូត​បាន​វត្ថុ​តាង ​កាំបិតប៉័ងតោ​, ស្នា​តេះ និង​គ្រាប់​ព្រួញ​២​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គេ​ប៉ង​សម្លាប់​ម្តាយ​ឈ្មោះ សាយ សាវ៉ា​ត់ អាយុ​៥៨​ឆ្នាំ និង​បងប្អូន ក៏​ព្រោះតែ​គេ​ចង់ បាន​កេរ​មរតក​តែ​ម្នាក់ឯង ។ លោកនាយ​ផ្នែក​ក៏​បាន​បញ្ជាក់​ផង​ដែរ ជនសង្ស័យ​ឈ្មោះ ព្រឹម សាវ៉ា​ត ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ​តាម​និ​តិ​វិធី​ច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម