បុរសម្នាក់​កើតរោគ សសៃ​ប្រសាទ​ ចងក​សម្លាប់ខ្លួន នៅភូមិ​ព្រៃសាលា​

 
 

ភ្នំពេញ៖ យុវជនម្នាក់ដែលបងប្អូន បានអះអាងថា ជាមនុស្សមាន ជំងឺសសៃប្រសាទ ហើយតែងតែលួច ទៅចង់កជារើយៗ ដោយសារសកម្មភាពបែបនេះ បងប្រុសបានយកមកភ្នំពេញ បានជាង២ឆ្នាំក៏លួចចងកសម្លាប់ខ្លួន បានសម្រេចនៅលើ ដើមស្វាយ កាលពីព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងដីឡូត៍ មួយកន្លែង ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមបងប្រុសរបស់ ជនរងគ្រោះបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ លី ចំណាប់ ហៅ ម៉ាប់ ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើយភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បងប្រុសជនរងគ្រោះឈ្មោះ លី សំណាង មានឲ្យដឹងថា ប្អូនប្រុសរបស់ខ្លួនជាមនុស្ស មានជំងឺសសៃប្រសាទ ប្រចាំកាយ ហើយកាលនៅស្រុកកំណើត គេតែងតែលួចទៅចងក ជាច្រើនដងមកហើយ តែត្រូវបានជួយទាន់ ដោយឃើញបែបនេះ បងប្រុសបាននាំយក មកកាន់ភ្នំពេញ ដោយងាយនាំយកទៅព្យាបាល ហើយបានទៅបើកថ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី២ថ្ងៃម្តង ហើយនៅមុនពេលកើតហេតុ វេលាម៉ោង២រសៀលជនរងគ្រោះ បានដើរបាត់ពីផ្ទះ ហើយក្រុមគ្រួសារ បានដើរតាមរកគ្រប់ល្ហក លុះដល់ម៉ោងកើតហេតុមាន អ្នកស្រុកដើរមកកាប់ចេក ក៏ប្រទះឃើញរួចរាយការឲ្យនគរបាល ចុះមកពិនិត្យគួបផ្សំ និងបងប្រុសបំភ្លឺផងនោះ ឃើញថាជនរងគ្រោះពិតជា មានស្លាប់ដោយសារចង់កសម្លាប់ ដោយខ្លួនឯង រួចប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារដឹកយក ទៅស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណី៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម