ព្រះរាជអាជ្ញា បញ្ជាឲ្យសមត្ថកិច្ច ចាក់សោរផ្ទះ ស្រ្តីស្រវឹង ជិះរថយន្ត Audi Q7 បង្កគ្រោះថ្នាក់ ចរាចរណ៍ និងជេរប្រមាថ នគរបាល
បាត់ដំបង៖ សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាល តាមបញ្ជារបស់ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង លោក នួន សាន ចាក់សោរពីខាងក្រៅផ្ទះ របស់ស្ត្រី ដែលស្រវឹងស្រា ជិះរថយន្ត Audi Q7 បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជេរប្រមាថ សមត្ថកិច្ចហើយ ដើម្បីកុំឲ្យ មានអ្នករំដោះ យករថយន្តនោះចេញ។សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរបស់ស្ត្រី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរ ប្រមាថសមត្ថកិច្ច បានយករថយន្ត មកទុកក្នុង លំនៅស្ថាន ដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន បន្ទាប់ពីបង្ក ហេតុនៅយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយគេចខ្លួនពុំព្រមចូលខ្លួនដោះ ស្រាយ។ ម្ចាស់ផ្ទះដែលសមត្ថកិច្ច ចាក់សោរនេះ មានឈ្មោះ សូ ដាម៉ុន ភេទស្រី អាយុ៤១ឆ្នាំ។
សមត្ថកិច្ចបាននិយាយរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាង លឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពី លិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយ មានសភាព រេពេញផ្លូវ។ លុះទៅដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែរថយន្តនេះ បានរេចង្កូត ទៅបុកអ្នក ជិះកង់ម្នាក់ ដែល កំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ ជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យដើម្បី សង្គ្រោះបន្ទាន់។ ដោយឡែករថយន្ត បង្កហេតុ បានព្យាយាម បើករត់គេចចេញ ពីចំណុចកើតហេតុ តែត្រូវកម្លាំង សមត្ថកិច្ច មូលដ្ឋានតាមប្រមាញ់ និងឃាត់បាន ភ្លាមៗតែម្តង។ ស្ត្រីដែលជើងខ្លាំងជេរ ប្រមាថសមត្ថកិច្ចបានអះ អាងថា ខ្លួនមានឈ្មោះ សូ ដាម៉ុន ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នគេបានឃើញ រថយន្តបង្កហេតុ ម៉ាក Audi Q7 នោះ ចតនៅក្នុងផ្ទះមួយកន្លែង ក្នុងស្រុកសំពៅលូន ដោយចាក់សោរ បងផ្ទះចោល។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ បានថ្លែងឲ្យដឹងថា យោងតាម ច្បាប់ មាត្រា៧៧ ស្រ្តីដែលស្រវឹងយ៉ាងខ្លាំង ហើយបើកឡាន ជេរប្រមាថ នគរបាលនេះ មានទោសពី១ខែ ដល់ ៦ខែ នឹងពិន័យប្រាក់ពី ៨សែនរៀល ដល់ ៤លានរៀល, ដោយមិនគិតលើ បទជេរប្រមាថ និងរារាំង សមត្ថកិច្ចនោះទេ។
តាមព័ត៌មានពីកន្លែងស្លាកលេខរថយន្ត បានឲ្យដឹងថារថយន្ត Audi Q7 ពណ៌សសេរីទំនើប ស្លាកលេខ 2AG-7576 ជាកម្មសិទ្ធ របស់ «គ្រឹះស្ថាន ហិរញ្ញវត្ថុមួយ ដែលមានទីតាំង នៅខណ្ឌចំការមន រាជធានីភ្នំពេញ»៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!