ក្រុមចោរ២នាក់ វាយប្លន់យកម៉ូតូ បានសំរេច មួយគ្រឿង នៅក្នុងទឹកដី ខណ្ឌដង្កោ

 
 

ភ្នំពេញ៖ ក្រុមចោរ២នាក់ បានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូ Dream 125 សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពីអ្នករត់ម៉ូតូឌុបម្នាក់ បានសំរេច ដែលហេតុការណ៌ នេះបានកើតឡើង នៅវេលាម៉ោង ១៖២០នាទីយប់ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅខាងក្រោយ វត្តត្រពាំងសិលា ក្នុងសង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ បើតាមការប្រាប់ឲ្យដឹងពីបុរស រងគ្រោះឈ្មោះ ហ៊ុន តុង អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប និងស្នាក់នៅ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

មុនកើតហេតុគាត់បានប្រាប់ថា នៅម៉ោងប្រមាណជា ១១យប់ក៏មាន បុរស២នាក់ មកជិះម៉ូតូឌុប របស់គាត់ ដោយឲ្យគាត់ ឌុបចេញពីម្តុំ ផ្សារ៧មករា ឆ្ពោះទៅចោមចៅ ក្នុងតំលៃ ១៧០០០រៀល លុះពេលឌុប ទៅដល់ បុរស២នាក់នោះបាន ថែមលុយ ២០០០០រៀលទៀត ឲ្យគាត់ឌុប ទៅដល់ វត្តត្រពាំងសិលា ហើយគាត់ជា អ្នករត់ម៉ូតូនោះ ក៏ព្រមឌុបទៅដល់ពេល ទៅដល់ស្រាប់តែ បុរស២នាក់នោះ លោត ចុះចាប់ម៉ូតូ និងវាយគាត់ប្លន់ យកម៉ូតូតែម្តង បន្ទាប់ពីបុរស ២នាក់នោះ ប្លន់យក ម៉ូតូគាត់បាត់ហើយ គាត់បានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ តែដោយសារ វាយប្លន់ នេះស្ថិតនៅក្នុងទឹក ដីខណ្ឌដង្កោ ទើបខាងប៉ូលិស ប៉ុស្តិ៍ចោមចៅ ឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ពងទឹក វិញទៅ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម