[Update] ទើបមកពីព្យាបាល នៅវៀតណាមបានបីថ្ងៃ តារាចម្រៀង សួស សងវាចា ចូលពេទ្យជាថ្មី
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោក សួស សងវាចា បានឡើងសម្ពាធឈាមជាថ្មី និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរី ស្ថិតក្នុងខណ្ឌច្បារអំពៅ កាលពីយប់មិញនេះ បន្ទាប់ពីលោក សួស សងវាចា វិលត្រឡប់ពីព្យាបាលជំងឺដាច់សរសៃ ឈាមខួរក្បាលនៅក្នុង ប្រទេសវៀតណាមបានបីថ្ងៃ ។
យ៉ាងណាក៍ដោយបើតាមក្រុមគ្រួសារស្ថានភាព ជំងឺលើសឈាមរបស់លោក សួស សងវាចា បានធូរស្រាលជាងមុនគឺសម្ពាធឈាមចុះមកនៅត្រឹម១៥-១៦ ខណៈថ្ងៃដែលបញ្ជូនគាត់មក មន្ទីរពេទ្យវិញឡើងដល់១៨ ។ ប្រភពបានស្រង់សម្តីគ្រូពេទ្យឲ្្យដឹងថា ប្រសិនបើសម្ពាធឈាមចុះមកត្រឹម១៤ នោះលោក សួស សងវាចា អាចនឹងចាកចេញពីមន្ទីរពេទ្យបាន ប៉ុន្តែតារាចម្រៀងពីរោះ បទមនោសញ្ចេតនារូបនេះនៅតែ មិនអាចដើរបានដដែល លុះណាតែព្យាយាមហាត់បា្រណរយៈពេល៦ខែ ។
លោក សួស សងវាចា បានត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ ជោរីក្នុងខណ្ឌច្បារអំពៅ ក្រោយពេលលោកបានរអិលជើង ដួលដាច់សរសៃឈាមខួរក្បាល ដោយជំងឺលើសឈាមអំឡុង ពេលលោកកំពុងហាត់បា្រណនៅផ្ទះរបស់ លោកកាលពីថ្ងៃទី០៥ កញ្ញា និង បញ្ជូនបន្តទៅព្យាបាល នៅប្រទេសវៀតណាមនៅពីរថ្ងៃក្រោយមក ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!