ចោរជំនាញ លួចដោះគ្រឿងរថយន្តម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវប្រជាពលរដ្ឋ ចាប់បានស្វាគមន៍ យ៉ាងចាស់ដៃ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក៤នាក់ដែលជំនាញខាងលួច ដោះគ្រឿងរថយន្តដែលគេចតទុកនៅមុខផ្ទះ ត្រូវបានម្ចាស់រថយន្តតាមទាន់ ហើយត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់បានស្វាគមន៍ ម្នាក់១ដៃម្នាក់១ជើងស្ទើរក្ស័យ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ២០១៥ នៅតាមបណ្ដោយ ផ្លូវលេខ១៩៨៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសមត្ថកិច្ច ប៉ុស្តិ៍ភ្នំពេញថ្មីបានឱ្យដឹងថា ជនសង្ស័យលួចដោះគ្រឿង រថយន្តនេះមានឈ្មោះ វិន ថុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌសែនសុខ ចំណែកម្ចាស់រថយន្តធុនធំ ដែលត្រូវចោរលួចដោះគ្រឿងនោះមានឈ្មោះ ភោគ ចិន្ដា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ រីឯរថយន្តដែលត្រូវចោរលួចដោះគ្រឿង នោះជាប្រភេទរថយន្តដឹកទំនិញ ចំណុះប្រហែល២តោនកន្លះ ពាក់ស្លាកលេខ ក-៤៣០០ ភព៣ ។
ប្រភពពីម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តរបស់គាត់ខូច ប្រហែល២ខែមកហើយ ដោយចតទុកនៅមុខផ្ទះកន្លែងកើតហេតុ ។ មុនពេលកើតហេតុកាលពី រសៀលម៉ោងប្រហែល២ថ្ងៃមិញ គាត់ក៏បានពិនិត្យមើល ឡានដឹងថា ត្រូវចោរលួចដោះយកឡាប អស់១គូយកទៅបាត់ ព្រមទាំងដោះក្រឡេ, កង់ខាងឆ្វេង ព្រមទាំងប៉ុងរួចជាស្រេច តែមិនទាន់លួចយកទៅទេ ។ ដោយឃើញបែបនេះ ជនរងគ្រោះជាម្ចាស់រថយន្តគិតថា យប់នេះចោរនឹងមកលួចយកទៅជាមិនខាន ក៏នៅសម្ងំចាំឃ្លាំមើល ស្រាប់តែនៅវេលាម៉ោងប្រហែល៨យប់ ក៏ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង ដែលម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និង៣នាក់ទៀតជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកឈប់ម៉ូតូអង្គុយ ក្បែររថយន្តរបស់គាត់ ។
ប្រភពបន្តទៀតថា ប្រហែល១ម៉ោងក្រោយមកយប់ស្ងាត់ អ្នកនៅម្តុំនោះក៏នាំគ្នាបិទទ្វារសម្រាក ស្រាប់តែជនសង្ស័យ ដែលជិះម៉ូតូម្នាក់ឯងបានចុះ ពីលើម៉ូតូហើយលូនចូលក្រោមឡាន របស់គាត់បម្រុងដោះយក គ្រឿងរថយន្តរបស់គាត់ គាត់ក៏ស្រែកឆោរឡោ ឡើងផ្អើលដល់អ្នករស់នៅម្តុំនោះចេញមកព័ទ្ធ ចាប់បានជនសង្ស័យម្នាក់ដែលលូនចូលទៅក្រោមរថយន្តរបស់គាត់ ហើយស្វាគមន៍យ៉ាងចាស់ដៃ ទើបប្រគល់ទៅសមត្ថកិច្ច សង្កាត់ភ្នំពេញថ្មី ចំណែក៣នាក់ទៀត ភ័យស្លន់ស្លោរជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្តបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីឱ្យសមត្ថកិច្ចធ្វើការផ្តន្ទាទោស ជនសង្ស័យតាមច្បាប់ ។ ចំណែកជនសង្ស័យ និងម៉ូតូរបស់ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅ ប៉ុស្តិ៍ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកបន្តទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!