ប្តីប្រមឹកដាល់ប្រពន្ធបែកភ្នែក ប្រពន្ធខឹងវាយវិញសន្លប់
ខេត្តត្បូងឃ្មុំ ៖ បុរសប្រមឹកម្នាក់បានវាយប្រពន្ធបែកចិញ្ចើមហូរឈាមត្រូវប្រពន្ធ វាយតបវិញសន្លប់នៅលើផ្ទះត្រូវបានគេនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកត្បូងឃ្មុំ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃទី៣០ កញ្ញា ២០១៥ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា បុរសជាប្តីឈ្មោះស៊ា សុភា អាយុ៣៣ឆ្នាំ រស់នៅភូមិតែមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
លោកអធិការរងបានបន្តថា មុនពេលកើតហេតុបុរសជាប្តីបានផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែកនៅ ផ្ទះអ្នកភូមិម្នាក់ លុះដល់ម៉ោង៥ល្ងាចថ្ងៃដដែលទើបមកដល់ផ្ទះក៏កើតមានទំនាស់ពាក្យ សម្តីជាមួយប្រពន្ធ ដោយបានជេរបញ្ចោរគ្នាទៅវិញទៅមក រហូតផ្ទុះកំហឹងប្តីដាល់ប្រពន្ធបែកត្របកភ្នែកខាងស្តាំ។
លោកអធិការបន្តទៀតថា ស្ត្រីជាប្រពន្ធបន្ទាប់ពីប្តីវាយបែកភ្នែកឈឺចុកចាប់ខ្លាំងពេក ទ្រាំមិនបានបានដើរទៅយកថូផ្កាមកវាយលើប្តីវិញត្រូវចំក្បាល បណ្តាលឱ្យសន្លប់ស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំប្តីទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំភ្លាមៗដែរ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!