មួយទៀតហើយ ! ខឹងមិនឲ្យបេះស្វាយ លោកកូនទាញដំបងប្ញស្សីវាយឪពុករបួស
ខេត្តកណ្តាល ៖ យុវជនម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយប្រើអំពើហិង្សាយកដំបងប្ញស្សីវាយឪពុករងរបួសលើផ្ទៃមុខ ដោយសារខឹងឪពុកមិនឲ្យបេះផ្លែស្វាយដែលនៅតូច ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ កញ្ញា ២០១៥ នៅក្នុងភូមិព្រែកតា បែន ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់ សម្តីសមត្ថកិច្ចបញ្ជាក់ទៀតថា យវុវជនដៃដល់ធ្លាប់ បំផ្លិញបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និង ធ្លាប់ប្រើអំពើហិង្សាវាយឪពុកម្តាយជាច្រើនលើកនោះឈ្មោះ ធូ វីរ៉ា អាយុ២៤ឆ្នាំ មុខរបរមិនពិតបា្រកដ រីឯជនរងគ្រោះជាឪពុកឈ្មោះ គ្រី វុទ្ឋូ អាយុ៥២ឆ្នាំ ជាកសិកររស់នៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅសាលាដំបូងខេត្តកណ្តាលដើម្បីបន្តចាត់ការតាមច្បាប់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!