រយៈពេល២ថ្ងៃ នគរបាលការពារស្ពានជួយសង្គ្រោះអ្នកប៉ងលោតពីលើស្ពានគីហ្ស៊ុណាបាន២នាក់
ខេត្តកំពង់ចាម ៖ ដោយហេតុតែខឹងនឹងឪពុកម្តាយស្តីបន្ទោសកុំឲ្យផឹកស្រា យុវជនម្នាក់ឈ្មោះ ធឿន វុទ្ធី អាយុ២៥ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម បានធ្វើដំណើរមកលើស្ពានគីហ្ស៊ុណា ឡើងឈរលើបង្កាន់ដៃស្ពានប៉ងលោតទឹកធ្វើអត្តឃាត តែត្រូវបានកម្លាំងសមត្ថកិច្ចយាមប្រចាំការទីនោះបានជួយទាន់ពេលវេលា ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១ តុលា ២០១៥ រួចបាននាំមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ដើម្បីធ្វើការអប់រំណែនាំ ។
តាមមន្ត្រីនគរបាលការពារស្ពានគីហ្ស៊ុណា ឈ្មោះ សុខ រិទ្ធិ ប្រាប់ឲ្យដឹងថា ស្របពេលដែលរូបលោកកំពុងតែយាមប្រចាំការនៅលើស្ពានត្រង់ប៉ុស្តិ៍ យាមនោះកាលពីវេលាម៉ោងខាងលើ ស្រាប់តែឃើញយុវជនឈ្មោះ វុទ្ធី បានជិះម៉ូតូឌុប១គ្រឿងចេញពីទិសខាងលិចឡើងមកលើស្ពាន ចុះទាំងប្រញាប់ រួចបានដោះស្បែកជើងចេញឈានជើងឡើងលើបង្កាន់ដៃស្ពានឈរប៉ងលោតទៅធ្វើ អត្តឃាត ។ មន្ត្រីនគរបាលការពារស្ពានរូបនោះប្រាប់បន្តឲ្យដឹងទៀតថា នៅពេលដែលឃើញហេតុការណ៍នេះ រូបលោកបានប្រញាប់រត់ទៅកន្លែងកើតហេតុជាបន្ទាន់ ដោយបាននិយាយអង្វរសូមកុំឲ្យយុវជននោះលោតទឹក ទោះបីជាមានការនិយាយអង្វរត្រជាក់ក្តីក៏រូបគេមិនព្រមស្តាប់ដែរ ថែមទាំងតបវិញទាំងកំរោលថា «បើហ៊ានចូលមកជិត រូបគេនឹងលោតចូលទៅក្នុងទឹកទន្លេមេគង្គធ្វើអត្តឃាតតែម្តង» អ្នករត់ម៉ូតូឌុបក៏ហួសចិត្តជិះមិនឲ្យលុយទៀត ។
ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះ កម្លាំងនគរបាលសរុបជាង១០នាក់បានមកជុំគ្នាប្រឹងបញ្ចុះបញ្ចូល ប្រហែលជា១០នាទី នៅតែមិនព្រមស្តាប់ រំពេចនោះកម្លាំងនគរបាលប៉ុស្តិ៍វាលវង់ម្នាក់បានស្ទុះទៅចាប់ជើងខោ ជាប់ ភ្លាមៗនោះកម្លាំងជាច្រើននាក់បានមកជួយទាន់ពេលវេលា និងប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ដើម្បីទាក់ទងទៅក្រុមសាច់ញាតិឲ្យមកទទួលយកត្រឡប់ទៅវិញទាំងធំក្លិន ស្រាឲ្យង៉ោង ។ នេះពិតជាសំណាងដែលជួយទាន់ បើពុំនោះនឹងត្រូវស្លាប់ជាក់ជាមិនខានឡើយ ។
ក្រោយពីបានសួរនាំ យុវជនប៉ងធ្វើអត្តឃាតរូបនេះឆ្លើយថា ចំពោះមូលហេតុដែលរូបគេប៉ងលោតទឹកធ្វើអត្តឃាតពីលើស្ពានគីហ្ស៊ុណា មកពីខឹងម្តាយឪពុកស្តីបន្ទោសកុំឲ្យផឹកស្រា ហេតុតែខឹងពេកក៏មកលោត ហើយនេះគឺលើកទី៣ នៅតែមិនបានសំរេច ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៣០ កញ្ញា ២០១៥ ត្រង់ចន្លោះសសរស្ពានលេខ៨ និងលេខ៩ លើស្ពានគីហ្ស៊ុណា ក៏មានស្ត្រីម្នាក់ឈ្មោះ សែម ធីតា អាយុ៣០ឆ្នាំ នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម តូចចិត្តខឹងនឹងប្តីក៏បានប៉ងលោតពីលើស្ពានដែរ តែសំណាងត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា នាំមកកាន់ប៉ុស្តិ៍សង្កាត់វាលវង់ឲ្យសាច់ញាតិមកយកត្រឡប់ទៅវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!