យ៉ែម សំអូន កណ្តោច​កណ្តែង​បាត់​ ប្រពន្ធ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

 
 

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេសង្កេតឃើញ វត្តមានអ្នកសិល្បៈ និងបងប្អូន ប្រជាពលរដ្ឋ បាននាំក្រុមគ្រួសារ ទៅវត្តជួបជុំរួមគ្នា ធ្វើបុណ្យយ៉ាង សប្បាយរីករាយ។ ទន្ទឹមនឹងគ្នានោះ គេឃើញវត្តមាន តារាសម្តែង និងជាតារាចម្រៀង លោក យ៉ែម សំអូន បែរជាមានភាព កណ្តោចកណ្តែង ទៅវត្តតែម្នាក់ឯង ក្រោយពីលោកបានបែកបាក់ ជាមួយភរិយា រូបស្អាតមក ដែលមើលទៅលោក ហាក់ដូចជា កំសត់ខ្លាំងណាស់ ។

នាពេលកន្លងមក តារាសម្តែងប្រុសរូបស្អាត លោក យ៉ែម សំអូន តែងតែបង្ហាញវត្តមាន ដោយមាន ការបណ្តើរភរិយា អ្នកនាង យ៉ាន លីនដា គ្រប់កម្មវិធី ប្រៀបដូចជា លលកញីឈ្មោល មិនដែលបែកគ្នាឡើយ ដោយមើលទៅស្វាមីភរិយាមួយគូនេះ ស្រលាញ់គ្នា ល្អូកល្អឺន ខ្លាំងណាស់។ បន្ទាប់ពីតារាប្រុស រាងខ្ពស់ស្រឡះ លោក យ៉ែម សំអូន បានផ្ទុះហឹង្សា រហូតដល់ វាយភរិយា ជាំមុខជាំមាត់មក ភរិយា របស់លោកក៏បាន បោះជំហាន ចាកចេញពីលោក ទៅរស់នៅអូស្ត្រាលី ដោយបន្សល់ទុក ឲ្យលោករស់នៅ កណ្តោចកណ្តែង កំព្រាតែម្នាក់ឯង ។

អ្វីដែលទស្សនិកជន មានការចាប់អារម្មណ៍ ចំពោះភាពសោកសៅរបស់ លោក យ៉ែម សំអូន នោះគឺ នៅពេលដែលលោក ទៅណាមកណាម្តងៗ លោកតែងតែផ្លាស់ប្តូរ ដៃគូសម្តែង និងច្រៀងពីមួយទៅមួយ ហើយនៅក្នុងនោះ សូម្បីតែការទៅ ចូលរួមកាន់បិណ្ឌ នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះ លោកបាន បង្ហាញវត្តមាន ទៅវត្តតែម្នាក់ឯង ខុសប្លែកពីពេលមុនៗ ដែលលោក ទៅណាមកណា តែងមានគូបណ្តើរ ញញឹមគ្រប់កម្មវិធី ។

សូមជម្រាបផងដែរថា ក្រោយពីលោក យ៉ែម សំអូន បានប្រើហឹង្សាដាក់ភរិយា អ្នកនាង យ៉ាន លីនដា មក ពួកគេទាំងពីរនាក់ បានរស់នៅបែកគ្នា ។ មិនតែប៉ុណ្ណោះ នៅពេលជួបបញ្ហានោះ ភរិយារបស់លោក បានប្រកាសក្តែងៗថា នឹងលែងលះស្វាមី ហើយមិនវិល មករួមរស់ជាមួយគ្នា តទៅទៀតទេ ។ រហូតមកដល់ពេលនេះ ចំណងស្នេហា របស់ស្វាមីភរិយា មួយគូនេះ ហាក់នៅទ្រឹងស្ងៀម ពុំមានអ្វី ប្រែប្រួលថ្មីនោះទេ ហើយសម្រាប់រឿងរ៉ាវ លែងលះ ក៏ស្ងប់ស្ងាត់ ចំណែកម្ចាស់ សាម៉ីខ្លួន លោក យ៉ែម សំអូន ក៏បដិសេធន៍មិននិយាយ ពីរឿងលែងលះ នេះតទៅទៀតដែរ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម