ពៅ លីដា បង្ខំចិត្តបិទហាង សាឡនចោល ខណៈបើកដំណើរការ បានជាង១ឆ្នាំ
ភ្នំពេញ៖ តារាសម្ដែង ស្រស់សោភា កញ្ញា ពៅ លីដា ត្រូវបានគេដឹងថា នាងបានបើក ជាហាងសាឡន នៅម្ដុំ ជិតសាកលវិទ្យាល័យ អន្តរជាតិ នៅទឹកដីភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ហើយបានដំណើរការ កាលពីពេលថ្មីនេះ ប៉ុន្តែ ហាងនាង ដំណើរការ មិនសូវល្អ មិនសូវមានភ្ញៀវច្រើន ហើយខ្វះបុគ្គលិកផង ជាហេតុធ្វើឲ្យ ហាងរបស់នាង ទ្រាំទ្រការ ចំណាយលែងបាន ក៏បិទទ្វារតែម្ដង។ ទោះជាយ៉ាងណា ពៅ លីដា មិនបានឈឺក្បាល ហាលថ្ងៃ នឹងការបាត់បង់ មុខជំនួញនេះទេ។
ពៅ លីដា បច្ចុប្បន្ននេះត្រូវបានគេដឹងថា មានការងារច្រើនក្នុងសិល្បៈ មិនថាសម្ដែង ឬថតម៉ូដទេ គឺមានជាហូរហែ ។ ចំណែកឯ រូបសម្រស់ ក៏វិវត្តន៍កាន់តែ ស្អាតទៅៗ ផ្ទុយពីកាលនាង ចូលសិល្បៈដំបូង មិនសូវជាមាន ពណ៌សម្បុរភ្លឺថ្លា ដូចពេលនេះឡើយ ។ ទាក់ទងនឹងមុខរបរ រកស៊ីរបស់ ពៅ លីដា ដំបូងឡើយ នាងបាននិយាយថា ការរកស៊ីដំណើរការ បានល្អគួរសម មានភ្ញៀវចេញចូល ល្មមគ្រប់គ្រាន់ និង មានភ្ញៀវកើនឡើង ជាលំដាប់ តែក៏មិនខ្លាំងក្លាណាស់ណាទេ ព្រោះហាង នាងមិនមែន នៅកណ្ដាលក្រុង ។
ប៉ុន្តែថ្មីៗនេះ គេឃើញហាងសាឡន របស់ពៅ លីដា ស្ថិតនៅលើផ្លូវ ទៅភ្នំពេញថ្មី ដែលមានរូបនាងធំៗ បានទំលាក់ ស្លាកចុះ ហើយបានបិទទ្វារ ស្ងាត់ជ្រងំ គួរឲ្យស្រណោះស្រណោក ។ ប្រភពពីអ្នកសិល្បៈ បាននិយាយថា លីដា បានបិទហាង សាឡនហើយ ព្រោះហាងនាង ដំណើរការ មិនសូវល្អ មិនសូវមានភ្ញៀវច្រើន ហើយខ្វះបុគ្គលិកផង។ ម្យ៉ាងទៀតនាងរវល់ផង ក៏បិទចោលទៅ ហើយក៏ហាក់ខ្វះបទពីសោធ ក្នុងការរកស៊ីមុខរបរនេះ ។
ស្រីស្រស់ ពៅ លីដា មិនទាន់សុំការបំភ្លឺបានទេ នៅពេលនេះ គេហទំព័រ LookingTODAY នឹងទាក់ទងទៅនាង នៅ ពេលក្រោយ ដើម្បីបញ្ជាក់ហេតុផល ដួលរលំមុខរបរ ដែលបើកមិនទា ន់បានមួយឆ្នាំនេះ ។ តែទោះបីបិទហាង យ៉ាងណា ក៏ពៅ លីដា មិនព្រួយអត់ លុយចាយដែរ ព្រោះពុកនាងជាអ្នកមាន ចាំជួយផ្គត់ផ្គង់ និងមានការងារក្នុង សិល្បៈទៀត ធ្វើឲ្យនាងមិនបាច់ខ្វល់ចិត្តឡើយ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!