ជាងភ្លើង ភ្លាត់ស្នៀត ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ ខណៈស្វានពិតាន ចាប់អំពូលភ្លើង
ភ្នំពេញ៖ បុរសម្នាក់ជាជាងភ្លើង បានភ្លាត់ស្នៀត ហើយត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ក្នុងខណៈដែលរូបគេ ប្រើម៉ូទ័រស្វានពិតាន ដើម្បីដាក់អំពូលភ្លើង ពេលនោះសង្ស័យខ្សែ ម៉ូទ័រឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះសង់ថ្មី ស្ថិតនៅមុខមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ឆាង ឃីម អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានកាន់ម៉ូទ័រស្វានពិតាន ដើម្បីដាក់អំពូលភ្លើង បំភ្លឺក្នុងបន្ទប់ទឹក ខណៈនោះសង្ស័យថា ម៉ូទ័រឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ពេលទៅដល់មន្ទីរពេទ្យ នៅក្បែរនោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ទើបដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!