ស្រវឹងបង្កជម្លោះ ទាញកាំបិតកាប់គេ ជាប់ចោទពីបទប៉ុនប៉ងមនុស្សឃាត
ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសណ្តាន់ ចាប់ខ្លួនបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីថ្ងៃទី៧ តុលា ២០១៥ ដោយចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ តី ឡា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាន់ សើ ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ផេង សុខអ៊ីន អាយុ៣៣ឆ្នាំរស់ភូមិ-ឃុំជាមួយគ្នា ។
លោកវរសេនីយ៍ទោ ជា ពឿន នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា បើតាមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចបានដឹងថា ករណីអំពើហិង្សាដែលត្រូវជាប់ចោទពីបទប៉ុនប៉ងឃាតកម្មខាងលើបានកើតឡើង កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៥ តុលា ២០១៥ ស្ថិតក្នុងភូមិស្រុកចាស់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តី ឡា ដែលធ្លាប់ឈ្លោះគ្នាជាមួយជនរងគ្រោះពីមុនមក ខណៈពេលជនសង្ស័យផឹកស្រាស្រវឹងក៏បង្កជម្លោះជាថ្មី ហើយក៏បានទាញកាំបិតកកុកស្ទុះទៅកាប់ជនរងគ្រោះ និងប្រពន្ធរបស់ជនរងគ្រោះតែម្តង ។
លោកវរសេនីយ៍ទោ ជា ពឿន បន្តទៀតថា ខណៈដែលជនសង្ស័យលើកកាំបិតកាប់ ជនរងគ្រោះជាប្តីក៏ស្ទុះចូលទៅចាប់ប្រតាយគ្នា បណ្តាលឲ្យដងកាំបិតកកុកចំកល់ពីលើក្បាលជនរងគ្រោះ ចំណែកផ្លែកាំបិតក៏ធ្លាក់ទៅចំស្មាខាងឆ្វេង និងចំជិតគុម្ពត្រចៀកខាងស្តាំរបស់ស្ត្រីជាប្រពន្ធរងរបួសស្រាល ។ នៅក្នុងពេលកំពុងតែប្រតាយប្រតប់គ្នានោះ ជនសង្ស័យបានព្យាយាមខាំទៅលើជនរងគ្រោះឈ្មោះ វ៉ាន់ សើ ដាច់សាច់២កន្លែងត្រង់ស្មាស្តាំ១កន្លែង និងដៃខាងឆ្វេង១កន្លែង ។ ក្រោយពេលបង្កហេតុរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៦ខែ-ឆ្នាំដដែល ទើបសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តនៅថ្ងៃទី៧ តុលា ២០១៥ ដើម្បីចាត់ការបន្ត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!