បើករថយន្តចុះពីលើស្ពានងោកមួយភាំង រថយន្តហោះទៅទុំលើស័ង្កសីរង្វង់មូល
ខេត្តកណ្ដាល ៖ អ្នកបើកបរងងុយដេក បើករថយន្តលឿនចុះពីលើស្ពានព្រែកសំរោងជ្រុល ទៅបុកឡើងរង្វង់មូលស្ពានព្រែកសំរោងបង្កការភ្ញាក់ ផ្អើលដល់កម្មករសំណង់ច្រើននាក់ដែលកំពុងលង់លក់នៅទីនោះភ័យស្លន់ស្លោ ព្រលឹងចុងសក់រត់ចែកជើងគ្នាកាលពីវេលាម៉ោង១២និង៣០នាទីរំលងអ ធ្រាត្រឈានចូលថ្ងៃទី២៨ តុលា ត្រង់ចំណុចរង្វង់មូលស្ពានព្រែកសំរោង ផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-4659 អ្នកបើកបរឈ្មោះ នាក់ សារឿន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលបានបន្តថា រថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចចុះពីស្ពានព្រែក សំរោងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបើកបុកឡើងលើរង្វង់មូលបណ្តាលឱ្យ អ្នកបើកបររងរបួសស្រាល ចំណែករថយន្តខូចខាតផ្នែកខាងមុខ ត្រូវបាននគរបាលយករថយន្តបែនស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!