ក្មេងស្ទាវ ប្រមាណ ២0នាក់ ចូលកាប់ក្មេងស្ទាវ មួយក្រុមផ្សេងទៀត ក្នុងហាង Internet
ភ្នំពេញៈ នៅវេលាម៉ោង ៦៖៥០ នាទីព្រលប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណជិត២០នាក់ ជិះម៉ូតូ១០គ្រឿង បានធ្វើសកម្មភាពចូល ទៅកាប់ក្មេងស្ទាវមួយក្រុមទៀត ដែលមានគ្នា៦ទៅ៧នាក់ នៅក្នុងហាង internetមួយកន្លែង មានផ្លាកយីហោថា KTK Net មានទីតាំងនៅផ្ទះលេខ៨៧ តាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
បើតាមសំដីយុវជនរងគ្រោះ ដែលមានឈ្មោះ ម៉ៅ ណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជិតកន្លែងកើតហេតុ បានប្រាប់ថាមុនមានករណី កាប់នេះកើតឡើង គឺខាងយុវជនរងគ្រោះ មានគ្នា៦ទៅ៧នាក់មានប្រុស មានស្រីបានអង្គុយលេង នៅក្នុងហាង internet នោះស្រាប់តែកំពុង អង្គុយក៏មានខាងក្មេងស្ទាវ មួយក្រុមដែលមានគ្នា២០នាក់ បានចូលមកកាប់ប្រហារមកលើក្រុមខ្លួន ដែលកំពុងអង្គុយលេងក្នុងហាង បណ្តាលអោយរងរបួស២នាក់ ក្នុងនោះមានមនុស្សស្រីម្នាក់ ត្រូវមួយដាវសាមារៃ ត្រង់ខ្នងខាងក្រោយនិងម្នាក់ទៀតត្រូវជើងខាងស្តាំ ។បន្ទាប់ពីកាប់បណ្តាលអោយ មានមនុស្សរងរបួសហើយ ក្រុមក្មេងស្ទាវទាំងនោះបានទៅកាប់ Computerដែលនៅក្នុងហាងបណ្តាល អោយខូចអស់៤គ្រឿង ទៀតហើយក្រុមស្ទាវទាំងនៅ តែមិនអស់ចិត្តទៀត ពេលចេញពីក្នុងហាង បានកាប់ម៉ូតូអោយខូចខាត២គ្រឿង ទៀតមានម៉ាក Duk និង Dream សង់បណ្តាលអោយដាច់ស្លាកលេខ បន្ទាប់ពីដាច់ហើយក្រុមក្មេងស្ទាវ ទាំងនោះបានយកស្លាកលេខ ម៉ូតូដែលដាច់នោះរត់ទៅ ជាមួយផងដែរដោយមានលេខគឺភ្នំពេញ 1CM-5469 តែដោយភ្លាមៗនោះកម្លាំងល្បាត របស់ខណ្ឌទួលគោក នៅក្បែរបានដេញចាប់បានបក្ខពួក ក្រុមក្មេងស្ទាវទាំងបាន២នាក់ផងដែរ និងបានដកហូតដាវ សាមារៃបាន ចំនួន២ដើម។
ក្រោយឃាត់ខ្លួន ក្មេងស្ទាវទាំង២នាក់នោះ បាននាំយកមកសាកសួរ នៅប៉ុស្តិ៍បឹងកក់២ ដោយក្មេងស្ទាវ ដែលឃាត់ខ្លួន មួយមានឈ្មោះ ជុំ ជនពលរង្សី អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ ស្នាក់នៅសង្កាត់ទួលសង្កែ ទី២ឈ្មោះ ចាន់ កក្កដា អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦វេ សង្កាត់បឹងកេងកង ខណ្ឌចំការមន៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!