ប្តីកាប់ប្រពន្ធពោះធំ៨ខែកន្លះស្លាប់ រួចរត់ទៅចងកស្លាប់តាមក្រោយ
ខេត្តកំពង់ចាម ៖ ដោយសារតែខ្វះភាពអត់ធ្មត់នោះ បុរសជាប្តីបានបង្កហិង្សាដោយបានប្រើពូថៅកាប់ ប្រហារលើប្រពន្ធ របស់ខ្លួនដែលមានផ្ទះពោះ ៨ខែកន្លះបណ្តាលឲ្យ ស្លាប់ក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័មបំផុត រួចរត់ទៅចង.កស្លាប់តាមក្រោយ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ វិច្ឆិកា ២០១៥ ស្ថិតនៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា មុននឹងមានហេតុការណ៍ អំពើហិង្សាខាងលើ កើតឡើងនោះ ដំបូងគេបានឮសំឡេង ប្រកែកគ្នាទៅវិញទៅមករវាងប្តីឈ្មោះ ធឿន គឹមផេង អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ស្រីណុច អាយុ៣៨ឆ្នាំ យ៉ាងតឹងសរសៃ ករៀងៗខ្លួន នារសៀលថ្ងៃទី៦ វិច្ឆិកានេះ មួយសន្ធុះក្រោយមក ប្តីបានស្ទុះទៅយកពូថៅមក កាប់ប្រហារប្រពន្ធបណ្តាលឲ្យស្លាប់ក្នុង ថ្លុកឈាមនៅខាងក្រោមផ្ទះរបស់ម្តាយ ។ លោកវរសេនីយ៍ត្រី ខេង ស្រេង បន្តឲ្យដឹងទៀតថា បន្ទាប់មកបុរសជាប្តីដែលបានក្លាយទៅជាឃាតករ ក៏ប្រញាប់យក ខ្សែអង្រឹងចងទៅនឹងរនូតផ្ទះ ហើយចងកធ្វើអត្តឃាតបណ្តាលឲ្យស្លាប់ យ៉ាងអណោចអធ័មដូចគ្នា ។ ក្រោយពីមានហេតុការណ៍ កើតឡើងបង្កឲ្យមានការ ភ្ញាក់ផ្អើលពេញឃុំព្រែកពោធិ៍ និងបានដឹងឮដល់ សមត្ថកិច្ចមូលដ្ឋាន ក៏ប្រញាប់ចុះទៅឡោមព័ទ្ធ កន្លែងកើតហេតុនៅផ្ទះ របស់ស្ត្រីចំណាស់ឈ្មោះ ជិន គឹមសុន ។ បន្ទាប់មករូបលោកក៏ បានដឹកនាំកម្លាំងចុះទៅបន្ថែមទៀត ដោយបានពិនិត្យត្រឹមត្រូវរួចរាល់ ក៏ប្រគល់សព២នាក់ប្តីប្រពន្ធឲ្យ ទៅក្រុមសាច់ញាតិដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី ក្រោមសំលេងទួញ សោកពេញផ្ទះ ដែលនេះជាហេតុការណ៍ កម្រនឹងកើតមានឡើងណាស់ ។ លោកថា ២នាក់ប្តីប្រពន្ធនេះ បានស៊ីឈ្មួលធ្វើកម្មករសំណង់នៅ រាជធានីភ្នំពេញ ដោយបាននាំគ្នាមកលេងផ្ទះនៅថ្ងៃទី៥ វិច្ឆិកា ២០១៥ លុះមកដល់រសៀលថ្ងៃទី៦ វិច្ឆិកា ស្រាប់តែមានទំនាស់នៅក្នុងគ្រួសារកើត ឡើងគួរឲ្យសង្វេគបែប នេះតែម្តង ។
លោកអធិការនគរបាលស្រុកស្រីសន្ធរបញ្ជាក់ថា ស្ត្រីជាប្រពន្ធដែលប្តីកាប់ស្លាប់ខាងលើទើបតែយកគ្នាជា ប្តីប្រពន្ធនៅ ពេលដែលធ្វើការងារស្គាល់គ្នានៅភ្នំពេញ បានរយៈពេល២ឆ្នាំ ទើបតែមានផ្ទៃពោះនេះទេ ក៏បានបបួលគ្នាមកលេង ស្រុកកំណើតរបស់ ប្តីនៅស្រុកស្រីសន្ធរ ។ ហើយកូនប្តីដើមដែលលែងគ្នា ៥ឆ្នាំមកហើយនោះ គឺមានចំនួន៥នាក់ ក្នុងនោះស្រី៤ ប្រុសម្នាក់ នៅរាជធានីភ្នំពេញឯណោះ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!