កម្លាំងនគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភ សេពសន្ថវៈ លើក្មេងស្រី អាយុ៦ឆ្នាំ
ភ្នំពេញៈ នៅវេលាម៉ោង១៧ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំង នគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលមានឈ្មោះ ង៉ាន សាវង្ស ហៅ ប៊ុក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មាន ទីលំនៅរោងកម្មករ សំណង់ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ពីបទរំលោភ សេពសន្ថវ: មានស្ថានទម្ងន់ទោស ( លើកុមារី អាយុ០៦ឆ្នាំ)។
លោក ម៉េង វិមានតារា អធិការរងនគរបាល ខណ្ឌមានជ័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ-ស-ក ភេទ ស្រី អាយុ០៦ ឆ្នាំមុខរបរ មានទីលំនៅរោងកម្មករសំណង់ ផ្លូវ៦០ម៉ែត្រ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពដដែលបានបន្តអោយដឹងទៀតថា កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១៨ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ នៅចំណុចក្នុង ទីលំនៅរោងកម្មករសំណង់ ផ្លូវ៦០ម៉ែត្រ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ខណ:ពេលដែលជនរងគ្រោះ ជិះម៉ូតូជាមួយជនសង្ស័យ ចេញពីការដ្ឋានសំណង់ មកកន្លែងស្នាក់នៅវិញ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!