ប៉ូលិសស្រីស័ក្ត៤ម្នាក់ចូលគំរាមលោក គួច ចំរើន និងរកដកកាំភ្លើង បាញ់មន្ត្រីដល់ក្នុង សាលាខណ្ឌដូនពេញ
រាជធានីភ្នំពេញ ៖ ប៉ូលីសស្រីស័ក្តិ៤ម្នាក់បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រី សាលាខណ្ឌដូនពេញដល់ ក្នុងបន្ទប់របស់លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីប៉ូលិសស័ក្តិ៤ លើស្មារូបនោះបាន ទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ ១គ្រឿងដែលត្រូវកម្លាំងកងរាជ អាវុធហត្ថខណ្ឌដូនពេញ ចាប់កាលពីប៉ុន្មានថ្ងៃមុន នេះបើតាមការ បញ្ជាក់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ តាមទូរស័ព្ទមុននេះបន្តិច ។
ស្ត្រីប៉ូលិសពាក់ស័ក្តិ៤រូបនោះមានឈ្មោះ ពុធ វុទ្ឋី អត្តលេខ១៨៩៤៨ ជាមន្ត្រីប៉ូលិសនៅពន្ឋនាគារព្រៃស ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កម្លាំកងរាជអាវុធហត្ថ ខណ្ឌដូចពេញបានធ្វើការចាប់ម៉ូតូ អត់ស្លាកលេខ១គ្រឿង នៅចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតមកដល់ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៥នេះ បានលេចស្ត្រីម្នាក់ជាប៉ូលិសស័ក្តិ៤ នៅពន្ធធនាគារព្រៃសចេញ មុខមកសុំអន្តរាគមន៍ឲ្យលោក អភិបាលខណ្ឌជួយសម្រួលយក ម៉ូតូចេញ តែលោកអភិបាលខណ្ឌដូនពេញ មិនឯកភាព ព្រោះម៉ូតូនេះលោក សង្ស័យថា ជាម៉ូតូមុខសញ្ញាឆក់កាបូប និងទូរស័ព្ទយ៉ាងសកម្មក្នុង ខណ្ឌដូនពេញ ទើបលោកសុំទុក ៣ខែដើម្បីធ្វើការ ស្រាវជ្រាវសិន ជាហេតុធ្វើឲ្យស្ត្រីម្នាក់ នោះខឹង លោកអភិបាលខណ្ឌយ៉ាងខ្លាំង ហើយពេលនោះស្រីរូបនោះបានស្រែកឡូឡាពេញក្នុងបន្ទប់លោក គួច ចំរើន អភិបាលខណ្ឌ ក៏ត្រូវមន្ត្រីក្នុងសាលាខណ្ឌដូនពេញដេញ ឲ្យចេញក្រៅ ស្រាប់តែស្ត្រីប៉ូលីស រូបនោះបានរកទាញ កាបូបពីបុរសម្នាក់ និងបានស្រែក គំរាមបាញ់សម្លាប់ ទាំងមន្ត្រីសាលាខណ្ឌ និងលោកអភិបាល ខណ្ឌផ្ទាល់តែម្តង ហើយក៏បានដើរចេញបាត់ទៅ ។
ជុំវិញហេតុការណ៍នេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ក៏មិនបានប្រកាន់ទោសពៃរ៍ស្ត្រីប៉ូលិសស័ក្តិ ៤ខាងលើនេះដែលបានធ្វើសកម្មភាព ដាក់គាត់ និងមន្ត្រីសាលាខណ្ឌរបស់គាត់ដែរ តែលោកសូមទុកឲ្យ ប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យទៅចុះ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!