អាជ្ញាធររាជធានីភ្នំពេញ បដិសេធថាមិនមានការប្រកាស តាមចាប់ខ្លួនអ្នកគូររូប លើជញ្ជាំងអគារប៊ូឌិញទេ
រាជធានីភ្នំពេញ ៖ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានប្រាប់«កោះសន្តិភាព»មុននេះបន្តិចថា អាជ្ញាធររាជធានីភ្នំពេញ មិនបានប្រកាសតាមចាប់ខ្លួនបុរសជនជាតិបរទេស ដែលបានគូរគំនូររូបស្ត្រីម្នាក់កាន់ចេស និងម្ជុលដេរ នៅលើជញ្ជាំងអគារប៊ូឌិញនោះទេ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចន្លោះរាត្រីថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញាធរសង្កាត់ទន្លេបាសាក់ បានលុបរូបភាព ដ៏ធំមួយរបស់ស្ត្រីម្នាក់ ដែលជាអ្នកសិល្បៈ និងវប្បធម៌ រស់នៅលើអគារប៊ូឌិញ ហើយត្រូវបានវិចិត្រករបរទេស គូសលើផ្ទាំងជញ្ចាំងអគារប៊ូឌិញ ជ្រុងខាងជើងចោល ដោយចាត់ទុកថា គ្មានច្បាប់អនុញ្ញាត ។
លោក ខាត់ ណារិទ្ធិ ចៅសង្កាត់ទន្លេបាសាក់ បានមានប្រសាសន៍ប្រាប់«កោះសន្តិភាព»តាមទូរស័ព្ទថា ដំបូងឡើយ មានតំណាងអង្គការ សង្គមស៊ីវិល មកសុំលោកលាបថ្នាំអគារប៊ូឌិញ និងសុំច្បាប់គូររូបភាពស្ត្រីម្នាក់ដែលជាមន្ត្រីសិល្បៈ និងវប្បធម៌ នៅលើជញ្ជាំងអគារប៊ូឌិញ ដោយប្រាប់ថា សាលាក្រុងអនុញ្ញាតហើយ ។ ការសុំផ្ទាល់មាត់បែបនេះ លោកចៅសង្កាត់ ក៏មិនទាន់បានឯកភាពថាឲ្យ គូរ ឬក៏ហាមឃាត់ដែរ ស្រាប់តែប៉ុន្មានថ្ងៃថ្មីៗនេះឃើញមានរូបភាព ស្ត្រីម្នាក់នៅលើជញ្ចាំងអគារប៊ូឌិញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសារបណ្តាញសង្គមហ្វេសបុកថតបង្ហោះតៗ គ្នា ។ ដូច្នេះនៅពេលដែលលោកចុះសួរ នាំទើបដឹងថាគ្មានច្បាប់អនុញ្ញាត ហើយលោកសម្រេចលុបចោលវិញតែម្តង ។ ចំពោះម្ចាស់រូបភាពខាងលើនេះ គឺជាអ្នករស់នៅ ក្នុងអគារប៊ូឌិញតែម្តង ។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានចាត់ទុកថា ការគូររូបភាពខាងលើនេះ គឺគ្មានច្បាប់អនុញ្ញាត ដូច្នេះលោកសម្រេចឲ្យលុបចោលវិញ ជៀសវៀងការយល់ច្រលំក្នុងរឿងអ្វីផ្សេងៗ ។ ហើយរូបភាពនេះបញ្ជាក់អំពីស្ត្រីម្នាក់មានកាន់ចេស និងម្ជុលដេរ ដោយមិនដឹងថា មានអត្ថន័យលំអិតក្នុងកម្រិតណាឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!