អាវុធហត្ថ ស្រុកខ្សាច់ កណ្តាល បង្ក្រាប ក្រុមចោរ បានពីរនាក់ ឯម្នាក់ទៀត រត់រួច ក្រោយពីប្លន់ ម៉ូតូពលរដ្ឋ
កណ្តាល៖ កម្លាំងអាវុធហត្ថ ស្រុកខ្សាច់កណ្តាល នៅម៉ោងប្រមាណ ៩៖៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការ បង្ក្រាបជនសង្ស័យ ពីរនាក់ ក្នុងសកម្មភាព ប្លន់ម៉ូតូ ប្រជាពលរដ្ឋ នៅចំណុចផ្លូវលំ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឡែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
អាវុធហត្ថ ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សេង ប្រុស ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិកោះចំការ ឃុំបឹងសាឡាង ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២.ឈ្មោះ គឿន ចាន់ធឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកោះកុង ឯម្នាក់ដែលបានរត់គេចខ្លួន ឈ្មោះ ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅខេត្តតាកែវ។
មន្ត្រីអាវុធហត្ថ បានបន្តទៀតថា ជនសង្ស័យបានជិះម៉ូតូចំនួន ២គ្រឿង ធ្វើសកម្មភាព ស្រែកគំរាម និងធាក់ផ្តួល ម៉ូតូជនរងគ្រោះ ឈ្មោះ ទិន ប៊ុនហៃ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរនិស្សិត ជនជាតិខ្មែរ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រោយពីធ្វើសកម្មភាពរួច កម្លាំងអាវុធហត្ថស្រុក ទទួលបានព័ត៌មាន ក៏ចេញកម្លាំង ប្រតិបត្តិការតាមចាប់ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ បាន ២នាក់ នៅចំណុច ភូមិ ព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី រួមនឹងបន្តតាមស្រាវជ្រាវស្វែងរកមុខសញ្ញាជាប់ពាក់ព័ន្ធ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!