សន្តិសុខម្នាក់ ដើរឆ្លងផ្លូវត្រូវ រថយន្តបុកស្លាប់

 
 

កណ្តាល៖ បុរសម្នាក់ដែល ពាក់ឯកសណ្ឋាន ជាសន្តិសុខ ត្រូវបានរថយន្ត មួយគ្រឿងបុកបណ្តាល ឲ្យស្លាប់នៅនឹងកន្លែង ខណៈជនរងគ្រោះដើរឆ្លង ហេតុការគ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុច ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក Mitsubishi Triton ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2M-6699 អ្នកបើកបររត់គេចខ្លួនបាត់ ចំណែកឯជនរងគ្រោះ ឈ្មោៈ ម៉ម ស៊ីថនភេទ ប្រុស អាយុ៥៧ ឆ្នាំ មុខរបរ សន្តិសុខមានទីលំនៅភូមិ ត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល។

នគរបាលបានបន្តថា មុនពេលគេឃើញរថយន្តបើកបរ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកជនរងគ្រោះ ដើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលអោយស្លាប់ នៅកន្លែងកើតហេតុ ភ្លាមៗនោះអ្នកបើកបររថយន្ត បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ កំលាំងជំនាញបានធ្វើការវាស់វែង រួចយកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនិតិវិធីច្បាប់ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម