ប្លន់ផ្ទួនៗនៅស្រុកត្បូងឃ្មុំ សមត្ថកិច្ចចាប់ បានតែខ្យល់
ខេត្តត្បូងឃ្មុំ ៖ ស្ត្រី២នាក់បងប្អូនត្រូវបានចោរ២នាក់ស្ទាក់វាយប្លន់យកខ្សែកមាស ១តម្លឹង និងលុយអស់ជិត១លានរៀលកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០១៥ ត្រង់ចំណុចកន្លែងស្ងាត់ក្នុងឡូត៍ កៅស៊ូលេខ ០-១៨ ស្ថិតក្នុងភូមិ ២-១៧ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ រហូតមកដល់ ម៉ោង៨យប់ថ្ងៃដដែលនេះ សមត្ថិច្ចមិនទាន់ រកឃើញ និងចាប់ជនសង្ស័យណា ម្នាក់នោះទេ ។
ប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះ២នាក់បងប្អូនឈ្មោះ បាន គាន អាយុ៥៤ឆ្នាំ និងប្អូនស្រីឈ្មោះ បាន ស្រីមុំ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា មុនពេលហេតុការណ៍ ស្ត្រីរងគ្រោះទាំង ២នាក់បានធ្វើដំណើរចេញ ពីក្រុងសួងដោយជិះម៉ូតូ ម៉ាកវ៉េវ១គ្រឿង លុះដល់ចំណុចកើតហេតុស្រាប់ តែមានក្រុមចោរ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ចេញមកស្ទាក់វាយស្ត្រីជាបង ព្រមទាំងទាញផ្តាច់ខ្សែកមាស១ខ្សែទម្ងន់១តម្លឹង និងយកលុយនៅក្នុង កាបូបអស់ជិត១លានរៀល រួចក៏ជិះគេចខ្លួនទៅបាត់ ។ ពេលដែលចោរចេញទៅផុត ស្ត្រីរងគ្រោះទាំង២នាក់ បងប្អូនបានទូរស័ព្ទប្តឹងមក សមត្ថកិច្ចមូលដ្ឋាន ឲ្យបានដឹង ភ្លាមៗនោះសមត្ថកិច្ចក៏នាំគ្នាចុះទៅ កាន់កន្លែងកើតហេតុ ដោយបានសួរនាំជន រងគ្រោះផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមរយៈការសួរនាំពីសាក្សី ទីបំផុតនគរបាលស្រុកបានស្គាល់ អត្តសញ្ញាណ ក្រុមចោរប្លន់ទាំង ២នាក់នោះហើយ គឺជាមុខសញ្ញាគ្រឿងញៀនផង ។ ក្រោមការទទួលបញ្ជាពីលោក ស្នងការនគរបាលខេត្ត សមត្ថកិច្ចបានតាម ប្រមាញ់រហូតដល់ពេលល្ងាច តែនៅមិនទាន់ទទួល បានលទ្ធផលនៅឡើយ ដោយមិនដឹងថាចោរប្លន់ទាំង នោះគេចចេញទៅណាទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ធ្នូ ២០១៥ ត្រង់ចំណុចឡូត៍កៅស៊ូលេខ ៤-១៤ ស្ថិតក្នុងភូមិ ២-១៦ ឃុំល្ងៀង ដដែល មានបុគ្គលិក មីក្រូហិរញ្ញវត្ថុធនាគារភូមិ សាខាក្រុងសួងមា្នក់ឈ្មោះ ជិ សារ៉ី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវបានចោរស្ទាក់ប្លន់យកទ្រព្យសម្បត្តិ អស់ជាច្រើន ព្រមទាំងវាយត្រូវក្បាលបណ្តាល ឲ្យរងរបួសជាដំណំផងដែរ ។ ករណីនេះសមត្ថកិច្ចមិនទាន់នឹង តាមប្រមាញ់ចាប់ខ្លួន ចោរប្លន់បានផង ស្រាប់តែកើតមានអំពើ ប្លន់ផ្ទួនៗតែម្តង បង្កឲ្យប្រជាពលរដ្ឋមានក្តី កង្វល់ជាខ្លាំង ។ តើឯណាទៅភូមិ-ឃុំមាន សុវត្ថិភាពនោះ បើសព្វថ្ងៃនេះគេឃើញមានល្បែងកន្ទុយលេខបានរីករាល ដាលស្ទើរតែគ្រប់ ទីកន្លែងទៅហើយនោះ ដែលទាំងនេះហើយជា ប្រភពបង្កើតឲ្យមានអំពើចោរលួច ចោរប្លន់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!