ខឹងហៅដឹកបន្តមិនព្រម ទាញកាំបិតកាប់តែចំក្បាលម៉ូតូ រួចរត់គេចខ្លួនបាត់
ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបម្នាក់ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ដោយចោទប្រកាន់ជនសង្ស័យម្នាក់ ទាញកាំបិតវែងកាប់តែខ្លួនគេចទាន់ បន្ទាប់ពីជននោះឲ្យខ្លួនដឹកបន្ត ទៅកន្លែងផ្សេងមួយទៀតខ្លួនមិនព្រម ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ ឆៃ វ៉ាន់ធា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជាអ្នករត់ម៉ូតូឌុប ។
ជនរងគ្រោះបានប្រាប់នគរបាលឲ្យដឹងថា មុនហេតុការណ៍កើតឡើង ជនសង្ស័យបានជិះម៉ូតូ១គ្រឿង គ្នា៣នាក់តាមផ្លូវជាតិលេខ៥ មកពីទិសខាងកើត លុះមកដល់មុខផ្សារកណ្តាល ជនសង្ស័យចុះពីម៉ូតូនោះ មកហៅខ្លួនដឹក មកដល់ចំណុចកើតហេតុ ក៏ចុះដើរចូលទៅផ្ទះមួយ ដែលមានម្ចាស់ផ្ទះឈ្មោះ ឡៅ គឹមផេង ។ ជនរងគ្រោះបន្តថា ជនសង្ស័យក្រោយពីនិយាយជាមួយស្ត្រីម្ចាស់ផ្ទះ ចប់ក៏ដើរចេញមកវិញ ជាមួយ និងកាំបិតវែង១ផងដែរ ដោយជននោះហៅឲ្យខ្លួនដឹកបន្តទៅ ភូមិព្រៃព្រិច តែខ្លួនមិនព្រមដឹកទៅ ជនសង្ស័យនិយាយថា បើមិនទៅប្រយ័ត្នកាប់ ភ្លាមនោះស្រាប់តែលើកកាំបិតកាប់ភ្លាមតែម្តង តែខ្លួនគេចទាន់ក៏ចំក្បាលម៉ូតូសេរី ឆ្នាំ២០១៣ បែកខ្ចាយតែម្តង ។
ជនរងគ្រោះបានប្រាប់នគរបាលបន្តទៀតថា ពេលនោះខ្លួនរត់ចោលម៉ូតូ នៅកន្លែងកើតហេតុ រហូតជនសង្ស័យគេចទៅបាត់ ទើបទៅយកម៉ូតូមកប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ។
ជុំវិញករណីខាងលើឈ្មោះ ឡៅ គឹមផេង ជាម្ចាស់ផ្ទះនិយាយថា ជនសង្ស័យជាប្អូនថ្លៃរបស់គាត់ឈ្មោះ លាង ហួរ ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកកាស៊ីណូហូលីដេ ផ្នែកខាងបោសសំអាត មានទីលំនៅភូមិព្រៃព្រិច ប៉ុន្តែថា គាត់និងគ្រួសារមិនដឹងរឿងទេ កំពុងដេកលេងជាមួយកូន ស្រាប់តែប្អូននោះចូលមកក្នុងផ្ទះ ហើយពេលចេញទៅវិញស្រាប់តែមានការភ្ញាក់ផ្អើលមុខផ្ទះ ទើបដឹងថាប្អូនថ្លៃកាប់ម៉ូតូគេ ។
យ៉ាងណាក៏ដោយឈ្មោះ ឡៅ គឹមផង បាននិយាយថា ប្អូនរបស់គាត់ធ្លាប់មានរឿងត្រូវអាវុធហត្ថ ចាប់ខ្លួនម្តងដែរ ហើយក្រោយពីកាប់ក្បាលម៉ូតូគេថ្ងៃនេះ ក៏ទៅកាប់ផ្ទះសាច់ញាតិនៅឯ ភូមិព្រៃព្រិច ថែមទៀត ដែលពេលនេះគាត់បានស្នើឲ្យសមត្ថកិច្ចនគរបាល និងអាវុធហត្ថតាមចាប់ ដើម្បីចាត់ការតាមផ្លូវច្បាប់ចុះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!