គម្រោងថ្មីមេនូឡាយហ្វ៍ជីវិតខ្ញុំ ផ្តល់ជូន អតិថិជន នូវការការពារ រហូតដល់អាយុ ១០០ឆ្នាំ
ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសលក់ជាផ្លូវការ នូវផលិតផលថ្មីរបស់ ខ្លួនមានឈ្មោះថា “គម្រោង មេនូឡាយហ្វ៍ ជីវិតខ្ញុំ” ដែលផ្តល់ការការពារជូនអតិថិជន របស់ខ្លួនរហូតដល់ អាយុ១០០ឆ្នាំ។ មេនូឡាយហ្វ៍ ជីវិតខ្ញុំ គឺជាគម្រោងធានារ៉ាប់រង អាយុជីវិតដំបូងគេបង្អស់ នៅកម្ពុជា ដែលផ្តល់ការការពារ រហូតដល់អាយុ១០០ឆ្នាំ ជាមួយនឹងការ ផ្តល់កញ្ចប់សាច់ប្រាក់ ដែលមានការធានា រៀងរាល់៥ឆ្នាំម្តង។ គម្រោងថ្មីនេះឆ្លុះ បញ្ចាំងឆន្ទៈរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាបន្តបន្ទាប់ក្នុងការ ជួយក្រុមគ្រួសារ នៅកម្ពុជាកសាង អនាគតហិរញ្ញវត្ថុដ៏ប្រសើរមួយ។
គម្រោងមេនូឡាយហ្វ៍ជីវិតខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការការពាររយៈពេលយូរអង្វែង របស់អតិថិជន ការរៀបចំ កញ្ចប់ថវិកា សម្រាប់អនាគតការ សិក្សាបុត្រធីតា ការចូលនិវត្តន៍ ឬក៏ក្នុងបំណង ប្រាថ្នាផ្សេងៗទៀត។ គម្រោងថ្មីនេះផ្ដល់ ការធានារ៉ាប់រងចំពោះ អតិថិជនក្នុងករណីមរណភាព រហូតដល់អាយុ១០០ឆ្នាំ ឬពិការភាពទាំងស្រុងរហូត ដល់អាយុ៦៥ឆ្នាំ ក៏ដូចជា ធានាផ្តល់ជូននូវកញ្ចប់ សាច់ប្រាក់ដែល បានធានាជារៀង រាល់៥ឆ្នាំម្តង។ អតិថិជនអាច ជ្រើសរើសដកយកកញ្ចប់ សាច់ប្រាក់ដែលមានការធានា នៅរៀងរាល់៥ឆ្នាំម្តង ឬអាចរក្សាទុក ជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ដើម្បីបង្កើនអត្រា ការប្រាក់ផងដែរ។
លោក Robert Elliott ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាន៍ថា៖“យើង បន្តប្រកាន់ខ្ជាប់ នូវទស្សនៈវិស័យរបស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ ដោយយក អតិថិជនគ្រប់រូបជាស្នូលនៃរាល់សកម្មភាព ប្រតិបត្តិការ អាជីវកម្មរបស់យើង។ យើងពិតជាមាន ក្តីសោមនស្សរីករាយ ក្នុងការប្រកាសលក់នូវគម្រោងថ្មីនេះ ជាផ្លូវការ និងសង្ឃឹម ថាគម្រោងនេះនឹង ជួយអតិថិជន សម្រេចក្តីស្រមៃរបស់ខ្លួន ក៏ដូចជាអស់ក្តីកង្វល់ពី បញ្ហាផែនការហិរញ្ញវត្ថុ។”
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!