ភ្ញាក់ផ្អើល! តារាស្រីថៃដ៏ល្បី នាង Pat Napapa វាយតប់គ្នា នៅទីសាធារណៈ ? (មានវីដេអូ)
ថៃ៖ តារាសម្តែងស្រីថៃ នាង Pat Napapa ជាតារាស្រីម្នាក់ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំងមួយរូប ក្រោយបានសម្តែងជាតួរង ក្នុងរឿងភាគថៃដ៏ល្បី គឺ "បេះដូងពីរដើម្បីអូន"ជាមួយនឹង លោក Mario Muarer។ ហើយរូបនាង ត្រូវបានមហាជនស្គាល់នាង កាន់តែខ្លាំងឡើងៗផងដែរ។
កាលពីប៉ុន្មានមុនថ្ងៃនេះ មានឃ្លីបវីដេអូមួយ ត្រូវបានសាយភាយពេញបណ្តាញសង្គម ដែលបង្ហាញពីក្មេងស្រីជំទង់ជាច្រើននាក់ បានវាយតប់គ្នា នៅទីសារធាណៈ ហើយមិនតែប៉ុណ្ណោះ មហាជនក៏បានឃើញ នាង Pat នៅក្នុងហេតុការណ៍វាយទាត់ធាក់គ្នានោះផងដែរ។
បើក្រឡេកមើលតាមវីដេអូ ឃើញនាង Pat ស្លៀកអាវពណ៌ក្រហមខាងក្រៅ ព្រមទាំងពាក់ម៉ាស់មុខ បានចូលក្នុងហ្វូងមនុស្ស ដែលកំពុងតែវាយគ្នានោះ។
ក្នុងនោះដែរ មានបុរសម្នាក់ ដែលនៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ក្មួយស្រីនាង Pat បានឈ្លោះទាស់ទែងគ្នា ជាមួយនឹងក្មេងស្រីជំទង់ម្នាក់ ហើយស្រាប់តែបន្តិចក្រោយមក ពួកគេក៏បានទះកំផ្លៀងគ្នា រហូតធ្វើឲ្យកើតមានការវាយទាត់ធាក់គ្នាឡើង ផ្អើលមនុស្សគ្រប់គ្នាតែម្តង។ ហើយនាង Pat ក៏ត្រូវបានគេឃើញ នៅក្នុងហ្វូងវាយគ្នានោះផងដែរ។
ទន្ទឹមនឹងនោះដែរ នាង Pat ត្រូវបានគេសម្ភាសន៍ពីរឿងនេះផងដែរ ដែលរូបនាង ព្រមសារភាពថា នាងពិតជាមានវត្តមាននៅក្នុងឃ្លីបវីដេអូនោះពិតមែន ហើយនាងនិយាយថា "ខ្ញុំអត់មានរឿងជាមួយអ្នកណាទេ ហើយខ្ញុំអត់មានបញ្ហាក្នុងរឿងនោះដែរ ព្រោះថាខ្ញុំជាតារា។ តែពេលខ្លះពួកយើង ក៏មានចិត្តឈឺចាប់ផងដែរ ពេលពួកគេទាំងនោះ បានបញ្ឈឺចិត្តគ្រួសារ របស់ពួកយើង"។
ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖




តារាសម្តែងស្រី នាង Pat Napapa
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!