ដឹកគ្នាពី ព្រះវិហារ មកការ នៅ បន្ទាយមានជ័យ ដល់ពាក់កណ្តាល ផ្លូវរថយន្ត បែកកង់ក្រឡាប់ ស្លាប់៤ របួសធ្ងន់ស្រាល ៧នាក់

 
 

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងមនុស្ស ៧នាក់ ផ្សេងទៀតរង របួសធ្ងន់ស្រាល ដោយសាររថយន្ត បែកកង់មុខ ខណៈកំពុងបើកបរ ក្នុងល្បែនលឿន បណ្តាល ឲ្យរថយន្តក្រឡាប់ជាច្រើន ត្រឡប់កាលពីវេលាម៉ោង វេលាម៉ោង១១ និង៣០នាទីថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ ៥៦អា ក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តឧត្តរមានជ័យ។

រថយន្តដែលជួប គ្រោះថ្នាក់ចរាចរណ៍ ម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេត្តកណ្តាល 2A:6695 ជិះគ្នា១៥នាក់ ចេញដំណើរពី ខេត្តព្រះហារក្នុងទិសដៅ ទៅចូលរួមមង្គលការ សាច់ញាតិរបស់ ខ្លួននៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក អ៊ុក សុផាត អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាល មកពីបើកបរលឿន ហើយរថយន្តបែកកង់ ទើបបណ្តាលឲ្យក្រឡាប់ ជាច្រើនត្រឡប់ បណ្តាលឲ្យស្លាប់ ៤នាក់នៅកន្លែង និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ៧នាក់ផ្សេងទៀត រងរបួស ធ្ងន់ស្រាល បច្ចុប្បន្នត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាជប៉ុន។

នៅល្ងាចថ្ងៃដដែលនេះ សពត្រូវបានសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យនៅស្រុកកំណើត រីឯរថយន្តត្រូវបាននគរបាល នាំយកទៅរក្សាទុក ដើម្បីចាត់ការតាមច្បាប់៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម