កម្មករប្រមាណ ៣០នាក់ ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅផ្លូវជាតិលេខ៤១ នាព្រឹកនេះ

 
 

កំពង់ស្ពឺ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករប្រមាណ ១០នាក់ ស្លាប់នៅនិង កន្លែងកើតហេតុ ឯ៤០នាក់ ទៅ៥០នាក់ ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកកម្មករ នៅផ្លូវជាតិលេខ៤១ ត្រូវចំណុចគីឡូម៉ែត្រលេខ៤១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅម៉ោងប្រមាណ៦ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ខណៈនេះកម្លាំងអាជ្ញាធរ កំពុងជួយអន្តរាគមន៍ ដោយបាន ដឹកកម្មករដែលរងរបួស បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល។ ដោយឡែកមក ទល់ពេលនេះ មិនទាន់មានប្រភពច្បាស់លាស់បញ្ជាក់ថា ចំនួនអ្នកស្លាប់ ប៉ុន្មាននាក់ និងអ្នករបួសប៉ុន្មាននាក់ នៅឡើយនោះទេ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម