ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ បកស្រាយ បទ «ស៊ូឃ្លាត» មិនចាញ់ ម្ចាស់បទ ប៉ុន្មានឡើយ (មានវីដេអូ)

 
 

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ រូបសង្ហា ប្រចាំទូរទស្សន៍ប៉ុស្តិ៍បាយ័ន ដ៏ល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានបកស្រាយ នូវចម្រៀងមួយបទ ដែលមានចំណងជើងថា «ស៊ូឃ្លាត» របស់តារាចម្រៀង ប្រចាំផលិតកម្ម We Production វង្ស ដារ៉ារតនា ដោយសម្លេងរបស់ លោក រិទ្ធ មិនចាញ់ ម្ចាស់បទដើម ប៉ុន្មានឡើយ ខណៈបទចម្រៀង មួយនេះ កំពុងតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ នាបច្ចុប្បន្ន។




លោក ជា វណ្ណារិទ្ធ កំពុងបកស្រាយ បទ «ស៊ូឃ្លាត» ក្នុងកម្មវិធី «តន្រ្តីនៃក្តីសង្ឃឹម»

គួរបញ្ជាក់ផងដែរថា លោក ជា វណ្ណារិទ្ធ បានបកស្រាយ បទ «ស៊ូឃ្លាត» នេះ នៅក្នុងកម្មវិធី «តន្រ្តីនៃក្តីសង្ឃឹម» ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ នៅឯមជ្ឍមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ CKCC ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីមិត្តៗយុវវ័យ ហើយលោក ក៏ទទួលបានការគាំទ្រ យ៉ាងច្រើនផងដែរ ដោយមាន ការស្រែកច្រៀងបន្ទោរ ស្រែកហ៊ោ និងទះដៃ លើកទឹកចិត្ត ទៀតផង។

តោះ! ទៅស្តាប់លោក រិទ្ធ បកស្រាយ បទ «ស៊ូឃ្លាត» ទាំងអស់គ្នា៖

ចុចអាន ៖ មួយបទ ពីតារាចម្រៀង Jimmy Kiss ស្រែកច្រៀង ផ្អើល នៅ CKCC ម្សិលមិញ (មានវីដេអូ)

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម